ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បាននិងកំពុងបន្តបេសកកម្មមនុស្សធម៌យ៉ាងសកម្ម ដោយចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយឥតគិតថ្លៃ បានចំនួន១៥,៦៦៩នាក់ ស្រី១០,៧១៨នាក់ (លើសផែនការគ្រោងទុកចំនួន៥ដង) នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦ ក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន ភ្នំស្រួច។

ឯកឧត្តម លេង ផាលី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងថា ដោយមានការចង្អុលបង្ហាញដោយសមាណធម៌ ដ៏ប៉ិនប្រសព្វ ដោយផ្ទាល់ពីឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានដឹកនាំក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចំនួន ៨៣៧នាក់ និងនាំយកអំណោយថ្នាំពេទ្យដ៏ថ្លៃថ្លារបស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដើម្បីចុះផ្សព្វផ្សាយអប់រំសុខភាព វគ្គសង្គ្រោះបឋម និងពិនិត្យព្យាបាលជំងឺ ចែកឱសថ ផ្តល់សេវា រួមទាំងស្បៀងអាហារមានជានំប៉័ង និងទឹកសុទ្ធ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ បានចំនួន១៥៦៦៩នាក់។

ក្នុងនាមជាសមាជិកក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ឯកឧត្តមវេជ្ជបណ្ឌិត ហុក គ្រី អនុប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ទទួលបន្ទុកប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ខេត្តកំពង់ស្ពឺ និងសមាជិក សមាជិកា គ្រូពេទ្យស្ម័គ្រចិត្ត បានប្តេជ្ញាចិត្តបន្តធ្វើបេសកកម្មចុះព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ធ្វើយ៉ាងណាកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ មិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ដែលខ្វះលទ្ធភាពក្នុងការព្យាបាល មិនទទួលសេវាថែទាំសុខភាពនោះទេ។

ដោយឡែកវិស័យអប់រំ វិស័យសុខាភិបាល ក៏ត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់ ពាក់ព័ន្ធបញ្ហាសុខាភិបាលនេះឯកឧត្តម ឧបនាយករដ្ឋមន្រី្ត ហ៊ុន ម៉ានី រដ្ឋមន្រី្តក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី តែងបានគិតគូរជាខ្លាំងដល់សុខទុកប្រជាពលរដ្ឋ ជាពិសេសនៅទូទាំងប្រទេស និងដោយឡែក ក្នុងខេត្តកំពង់ស្ពឺ ជាសំខាន់នោះ គឺបងប្អូនប្រជាពលរដ្ឋនៅស្រុកភ្នំស្រួច។

ប្រជាពលរដ្ឋ អញ្ជើញមកទទួលសេវាថែទាំសុខភាព បានថ្លែងអំណរគុណ និងកោតសរសើរវាយតម្លៃខ្ពស់ដល់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានលះបង់ខ្ពស់ក្នុងការផ្សព្វផ្សាយអប់រំសុខភាព វគ្គសង្គ្រោះបឋម និងពិនិត្យ ព្យាបាលជំងឺ ចែកឱសថ ផ្តល់សេវាជូនពួកគាត់ដោយឥតគិតថ្លៃ។

សូមបញ្ជាក់ថា ក្នុងរយៈពេល ១៤ឆ្នាំមកនេះ គិតពីថ្ងៃទី០២ ធ្នូ ឆ្នាំ២០១២ ដល់ ៧ មិថុនា ឆ្នាំ២០២៦ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី មានសមាជិក សមាជិកាចំនួន ៣៦,០០០នាក់ ដែលមាន ២៩ សាខា (ក្នុងនោះមានចំនួន ២៥ រាជធានី-ខេត្ត សាខា និង ៤សាខា តាមសាកលវិទ្យាល័យ) ក្រោម ការ ដឹកនាំចង្អុលបង្ហាញយ៉ាងប៉ិនប្រសព្វនិង ដោយផ្ទាល់ របស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យ ស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី៕អាចជារូបភាពនៃ មនុស្សម្នាក់ ឬច្រើននាក់ និង តុអាចជារូបភាពនៃ មនុស្សម្នាក់ ឬច្រើននាក់អាចជារូបភាពនៃ មនុស្សម្នាក់ ឬច្រើននាក់, មនុស្សកំពុងសិក្សា, មន្ទីរពេទ្យ និង អត្ថបទអាចជារូបភាពនៃ ក្លារីណែត និង អត្ថបទមិន​មាន​ការពណ៌នា​រូបថត​ទេ។មិន​មាន​ការពណ៌នា​រូបថត​ទេ។អាចជារូបភាពនៃ មនុស្សម្នាក់ ឬច្រើននាក់ និង អក្សរ​ដែល​និយាយថា 'T

Leave a Reply

Your email address will not be published. Required fields are marked *