អាជ្ញាធរមូលដ្ឋានតាមឃុំ-សង្កាត់ ជារៀងរាល់ខែតែងចុះទៅ តាមខ្នង ផ្ទះប្រជា ពលរដ្ឋ ដែល មាន ជីវភាព ខ្វះ ខាត ដើម្បីសម្ភាសធ្វើបណ្ណក្រីក្រ បណ្ណសម្គាល់គ្រួសារងាយរងហានិភ័យ។ ទន្ទឹម នឹង ការ សម្ភាស ធ្វើ បណ្ណ ថ្មី អាជ្ញាធរក៏បន្តធ្វើបច្ចុប្បន្នភាព ចំពោះប្រជាពលរដ្ឋ ដែល មានបណ្ណ ជិតផុតសុពល ភាព ផងដែរ។

ការសម្ភាសធ្វើបណ្ណសមធម៌ បណ្ណសម្គាល់គ្រួសារងាយរងហានិភ័យ ជាការងារដែលមន្ត្រីឃុំ-សង្កាត់ មន្ត្រីភូមិ ចុះធ្វើជាប្រចាំ នៅពេលពិនិត្យឃើញថា គ្រួសារ ណា មួយ ពិតជាមាន ជីវភាព ខ្វះខាត និងត្រូវការចាំបាច់នូវការគាំពារពីរដ្ឋាភិបាល។ ការងារធ្វើបច្ចុប្បន្នភាពបណ្ណទាំងពីរ ក៏ អនុវត្ត ជា ប្រចាំផងដែរ នៅពេលដែលមានការពិនិត្យឃើញ ថាបណ្ណ គ្រួសារ ណា មួយ ជិត ហួស សុពលភាព ។
ជាក់ស្ដែងប៉ុន្មានថ្ងៃមកនេះ មន្ត្រីសង្កាត់ដង្កោ ខណ្ឌដង្កោ បន្ត ចុះ ធ្វើ សម្ភាស ធ្វើ បណ្ណ ជូន ប្រជា ពលរដ្ឋ រស់នៅ តំបន់ទីលានចាក់សំរាម ជើងឯក។ ប្រជាពលរស់នៅទីនេះ គឺភាគច្រើនរស់ នៅ ប្រក ប របរ រើសអេតចាយ នៅទីលានចាក់សំរាម ដើម្បីចិញ្ចឹមជីវិត។

លោក សុខ ជា មន្ត្រីសង្កាត់ដង្កោកាន់លើការងារ បណ្ណសមធម៌ បណ្ណងាយរងហានិភ័យ លើក ឡើងថាលោក និងមន្ត្រីភូមិ តែងចុះបំពេញការងារមួយនេះ ជាប្រចាំ។ លោកថានេះ ជា ការងារចាំ បាច់ ដែលរាជរដ្ឋាភិបាលមានការយកចិត្តទុកដាក់ ផ្ដល់ការគាំពារទាំងផ្នែកសុខភាព ក៏ ដូច ជា ថវិកា ជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតពិតប្រាកដ។

សម្រាប់ប្រជាពលរដ្ឋរស់នៅតំបន់ទីលានចាក់សំរាម ពួកគាត់ម្នាក់ៗបង្ហាញនូវភាពសប្បាយចិត្ត ដែល អាជ្ញាធរបានចុះមក សម្ភាស ធ្វើបណ្ណសមធម៌ បណ្ណសម្គាល់គ្រួសារងាយរងហានិភ័យ ជូន ពួក គាត់ ដោយផ្ទាល់នៅទីតាំងពួកគាត់រស់នៅ។ សប្បាយចិត្តដោយពួកគេដឹងពីអត្ថប្រយោជន៍ធំធេង នៃ បណ្ណទាំងពីរ ពិសេសការគាំពារផ្ដល់សេវាថែទាំសុខភាព ការ ទទួល បាន ការ ព្យាបាល ដោយ មិន គិត ថ្លៃ ក៏ដូចជាការទទួលបានថវិកាមួយចំនួនជាប្រចាំខែ បើសិនពួកគេទទួលបានបណ្ណសមធម៌។

អត្ថប្រយោជន៍នៃបណ្ណសមធម៌ រួមមាន៖ ការទទួលបានការព្យាបាលជំងឺដោយមិនគិតថ្លៃ នៅ គ្រប់ មន្ទីរ ពេទ្យ រដ្ឋ ការទទួលប្រាក់ឧបត្ថម្ភក្រោមកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និង ការ បណ្ដុះ បណ្ដាល ជំនាញបច្ចេកទេស និងប្រាក់ឧបត្ថម្ភ ប្រចាំ ខែ ក្រោម កម្ម វិធី ជាតិ ជំនួយ សង្គម ផ្នែក បណ្តុះ បណ្តាល ជំនាញវិជ្ជាជីវ: និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និ ង គ្រួសារ ងាយ រង ហានិភ័យ ។

ចំពោះអត្ថប្រយោជន៍ បណ្ណសម្គាល់គ្រួសារងាយរងហានិភ័យ រួមមាន៖ ការទទួលបាន ការ ព្យាបាល ជំងឺដោយឥតគិតថ្លៃ នៅតាមមន្ទីរពេទ្យរដ្ឋ និងការទទួល បាន ការ បណ្ដុះ បណ្ដាល ជំនាញ បច្ចេកទេស និងប្រាក់ឧបត្ថម្ភ ប្រចាំខែ ក្រោម កម្មវិធី ជាតិជំនួយ សង្គម ផ្នែក បណ្តុះ បណ្តាល ជំនាញ វិជ្ជា ជីវ: និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ (កម្មវិធី TVET)៕

Leave a Reply

Your email address will not be published. Required fields are marked *