Month: June 2026

អាជ្ញាធរ បន្តចុះធ្វើបច្ចុប្បន្នភាពបណ្ណសមធម៌ និង បណ្ណសម្គាល់ គ្រួសារ ងាយ រង ហានិភ័យ ដល់ ពលរដ្ឋ

អាជ្ញាធរមូលដ្ឋានតាមឃុំ-សង្កាត់ ជារៀងរាល់ខែតែងចុះទៅ តាមខ្នង ផ្ទះប្រជា ពលរដ្ឋ ដែល មាន ជីវភាព ខ្វះ ខាត ដើម្បីសម្ភាសធ្វើបណ្ណក្រីក្រ បណ្ណសម្គាល់គ្រួសារងាយរងហានិភ័យ។ ទន្ទឹម នឹង ការ សម្ភាស ធ្វើ បណ្ណ ថ្មី អាជ្ញាធរក៏បន្តធ្វើបច្ចុប្បន្នភាព ចំពោះប្រជាពលរដ្ឋ ដែល មានបណ្ណ ជិតផុតសុពល ភាព ផងដែរ។ ការសម្ភាសធ្វើបណ្ណសមធម៌ បណ្ណសម្គាល់គ្រួសារងាយរងហានិភ័យ ជាការងារដែលមន្ត្រីឃុំ-សង្កាត់ មន្ត្រីភូមិ…

ឯកឧត្តម ហ៊ុន ម៉ានី អបអរសាទរ និងបង្ហាញមោទនភាពចំពោះអត្តពលិកជនពិការកម្ពុជា

អត្តពលិកជនពិការកម្ពុជា ប្រភេទកីឡាបាល់បោះអង្គុយជនពិការ បានត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព កាលពីរាត្រីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ ជាមួយមេដាយមាសកម្រិតអាស៊ីពីរគ្រឿង។ ក្នុងគណនីហ្វេសប៊ុក ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះការវិលត្រឡប់របស់ក្រុមបាល់បោះអង្គុយជនពិការកម្ពុជា ដែលបាននាំយកជ័យជម្នះ និងកិត្តិយសដ៏ធំធេងជូនជាតិមាតុភូមិ ពីប្រទេសម៉ាឡេស៊ី។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី លើកឡើងថាឯកឧត្តមពិតជាមានមោទនភាព និងរំភើបយ៉ាងក្រៃលែង ដែលអត្តពលិកជនពិការកម្ពុជាយើងទាំងផ្នែកបុរស និងនារី នៅតែបន្តរក្សាភាពខ្លាំងរបស់ខ្លួន ដោយបានការពារតំណែងជើងឯក និងឈ្នះ មេដាយមាសទាំង២វិញ្ញាសា ក្នុងព្រឹត្តិការណ៍កីឡាបាល់បោះអង្គុយជនពិការជើងឯកអាស៊ី លើកទី២…

អគ្គលេខាធិការ អ.ស.ប ប្រគល់មេដាយឆ្នើមដល់កងកម្លាំងរក្សាសន្តិភាពកម្ពុជាចំនួន ៣រូបដែលបានពលីជីវិត

ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូត/តំណាងអចិន្រ្តៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប) អមដោយថ្នាក់ដឹកនាំ និងមន្ត្រីការទូតស្ថានបេសកកម្ម ព្រមទាំងអនុព័ន្ធយោធា និងជំនួយការអនុព័ន្ធយោធា នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦ បានចូលរួមក្នុងពិធីប្រគល់មេដាយ Dag Hammarskjöld Medal ដែលបានប្រារព្ធធ្វើឡើងនៅទីស្នាក់ការ អ.ស.ប ក្នុងទីក្រុងញូវយ៉ក ក្រោមអធិបតីភាពរបស់អគ្គលេខាធិការ អ.ស.ប។ ពិធីនេះ ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដើម្បីប្រគល់មេដាយដល់កងកម្លាំងសន្តិភាពឆ្នើម ក្នុងការបំពេញភារកិច្ច និងដើម្បីសម្តែងការចូលរួមរំលែកទុក្ខ និងដឹងគុណដល់កងកម្លាំងរក្សាសន្តិភាព និងបុគ្គលិកស៊ីវិលរបស់ អ.ស.ប ដែលបានពលីជីវិត…

អាមេរិក និងអ៊ីរ៉ង់ វាយប្រហារដាក់គ្នាជាថ្មី ក្នុងការដុតបញ្ឆេះភាពតានតឹងចុងក្រោយនៅតំបន់ឈូងសមុទ្រ

យោធាអាមេរិកបាននិយាយថា កងកម្លាំងអាមេរិកបានវាយប្រហារទីតាំងរ៉ាដាតាមឆ្នេរសមុទ្ររបស់អ៊ីរ៉ង់កាលពីថ្ងៃសៅរ៍ ៦ មិថុនា បន្ទាប់ពីបានបាញ់ទម្លាក់យានដ្រូនដែលបាញ់ដោយអ៊ីរ៉ង់ឆ្ពោះទៅច្រកសមុទ្រ Hormuz នៅក្នុងការកើនឡើងភាពតានតឹងចុងក្រោយដែលធ្វើអោយស្មុគស្មាញដល់កិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់សង្គ្រាមរវាងប្រទេសទាំងពីរ។ មន្ត្រីអាមេរិកម្នាក់បានប្រាប់សារព័ត៌មានរ៉យទ័រថា យោធាអាមេរិកជឿថា យានដ្រូនរបស់អ៊ីរ៉ង់ទាំងបួនគ្រឿងកំពុងតម្រង់គោលដៅលើចរាចរណ៍ដែនសមុទ្រក្នុងតំបន់។ ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិកបាននិយាយនៅលើបណ្ដាញសង្គម X ថា បន្ទាប់មកសហរដ្ឋអាមេរិកបានវាយប្រហារទីតាំងឃ្លាំមើលរបស់អ៊ីរ៉ង់នៅទីក្រុង Goruk និងកោះ Qeshm ដែលទាំងពីរនៅលើច្រកសមុទ្រ Hormuz ។ ក្រសួងការបរទេសអ៊ីរ៉ង់បាននិយាយថា សកម្មភាពរបស់សហរដ្ឋអាមេរិកបានបំបែកបទឈប់បាញ់កាលពីថ្ងៃទី ៨ ខែមេសា ដោយបន្ថែមថាការរំលោភបែបនេះម្តងហើយម្តងទៀតបង្ហាញថាទីក្រុងវ៉ាស៊ីនតោនមិនមានចេតនាកាត់បន្ថយភាពតានតឹងនោះទេ។ ប្រទេសនេះបានព្រមានថាសហរដ្ឋអាមេរិកនឹងទទួលខុសត្រូវចំពោះផលវិបាកនៃសកម្មភាពខុសច្បាប់របស់ខ្លួន និងការកើនឡើងបន្ថែមទៀត។ចំណែកកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ឯណោះវិញបាននិយាយថា ខ្លួនបានកំណត់គោលដៅមូលដ្ឋានទ័ពអាមេរិកក្នុងប្រទេសកូវ៉ែត និងបារ៉ែន ជាការសងសឹកចំពោះការវាយប្រហាររបស់អាមេរិក…

ជន ជាតិចិន ៤៧៩នាក់ពាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញ ពីកម្ពុជា

នៅថ្ងៃទី៥,៦ ខែមិថុនា ឆ្នាំ២០២៦ អនុវត្តតាម អនុសាសន៍ ដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម អភិ សន្តិ បណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិបណ្ឌិត និង ថ្នាក់ ដឹកនាំ ក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក អន្តោ ប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និង អនុវត្ត នីតិវិធី…

អតីតសកម្មជនគណបក្សប្រឆាំងចំនួន៥១នាក់ ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

ស្របពេលដែលប្រជាពលរដ្ឋកាន់តែមានទំនុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា លោក រស់ ចំណាន ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា រួមដំណើរដោយ លោក សឿង ចក់ និងក្រុមការងារ នាថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាល និងទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះបងប្អូនអតីតសកម្មជនរបស់គណបក្សភ្លើងទៀនចំនួន ៥១នាក់ ដែលបានសម្រេចចិត្តស្ម័គ្រចិត្តចូលរួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ ពិធីជួបសំណេះសំណាល និងទទួលស្វាគមន៍នេះ ត្រូវបានរៀបចំឡើងនៅក្នុងឃុំស្វាយប្រទាល និងឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល ក្រោមបរិយាកាសស្និទ្ធស្នាល និងរីករាយជាគ្រួសារខ្មែរតែមួយ។នៅក្នុងឱកាសដ៏មានអត្ថន័យនោះ លោក រស់…

សម្ដេចតេជោ-ធិបតី តែងតែក្រើនរម្លឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាដោយវិធានការយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុត

ភ្នំពេញ៖អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា បានថ្លែងបញ្ជាក់តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦នេះថា នៅស្ទើរតែគ្រប់កិច្ចប្រជុំ ឬពិធីសំណេះសំណាលនានា ទាំងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រមុខរដ្ឋស្តីទី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តែងតែក្រើនរម្លឹកដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ជាពិសេសអាជ្ញាធរមូលដ្ឋានអំពីការបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា ឬ Online Scams ដោយវិធានការយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុត។ ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ឡើងវិញថា រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online…

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ»

ខេត្តកណ្តាល៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជាវត្តមានចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង“រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ”នៅក្នុងបរិវេណពុទ្ធមណ្ឌលវិបស្សនាធុរៈ ដែលជាបូជនីយដ្ឋានពុទ្ធសាសនា និងជាទីបដិបត្តិផ្នែកវិបស្សនាធុរៈរបស់ជាតិធំជាងគេនៅកម្ពុជា សម្រាប់ការផ្សព្វផ្សាយព្រះធម៌ រួមទាំងសម្រាប់រៀបចំកម្មវិធីបដិបត្តិវិបស្សនាទាំងថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ ។ សម្រាប់ពិធីបញ្ចុះបឋមសិលា ដែលប្រព្រឹត្តិទៅនៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ គឺមានវិធីក្រុងពាលី, នមស្ការថ្វាយបង្គំព្រះ សមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត,ការថ្វាយដង្គំព្រះសម្មាសម្ពុទ្ធ, ការថ្វាយ-ប្រគេនចង្ហាន់ និងទេយ្យទានដល់ព្រះសង្ឃ រួមមានសម្ដេចជាអម្ចាស់ជាសង្ឃធិបតី ។ កម្មវិធីបន្ទាប់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញដង្ហែ និងអញ្ជើញបញ្ចុះបឋមសិលាជានិមិត្តរូបនៃការកសាងសារមន្ទីរឧដុង្គ…

ប្រទេសកម្ពុជាមានឱកាសការងារជាង ៩ម៉ឺនកន្លែងកំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ

(ភ្នំពេញ)៖ កម្ពុជាមានឱកាសការងារប្រមាណជាង ៩ម៉ឺនកន្លែងនៅតាមរាជធានី-ខេត្តទូទាំងប្រទេសកំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ នេះបើតាមការផ្សព្វផ្សាយរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងពេលថ្មីៗនេះ។ តាមរយៈការផ្សព្វផ្សាយក្រសួងការងារបានឱ្យដឹងថា គិតត្រឹមថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ មានឱកាសការងារចំនួន ៩១,៨១៦ កន្លែងនៅតាមណ្ដារាជធានី-ខេត្តនៅទូទាំងប្រទេស កំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ ឱកាសការងារទាំងនោះ ស្ថិតនៅក្នុងវិស័យសំខាន់ៗ ដូចជា៖ វិស័យកសិកម្ម ឧស្សាហកម្ម និងវិស័យសេវាកម្ម។ ដើម្បីទទួលបានឱកាសការងារទាំងនោះ បងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ អាចស្វែងរកលេខទំនាក់ទំនង ឈ្មោះរោងចក្រ និងវិស័យដែលខ្លួនពេញចិត្តបានតាមរយៈខិត្តប័ណ្ណការងាររបស់ក្រសួងដែលបានផ្សព្វផ្សាយយ៉ាងលម្អិត។ ជាមួយគ្នានេះ ក្រៅពីទំនាក់ទំនងផ្ទាល់ជាមួយក្រុមហ៊ុន…

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យ ២នាក់ ជាមុខសញ្ញាធ្វើសកម្មភាពលួចម៉ូតូយ៉ាងសកម្ម ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងម្នាក់ជាអ្នកទទួលផលចោរកម្ម

(ភ្នំពេញ)៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ០០៖៥០នាទីអធ្រាត្រ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ញ៉ែម វ៉ន នាយការិយាល័យ បានដឹកនាំកម្លាំងជំនាញ ពួនស្ទាក់​ បង្រ្កាបបទល្មើស​ លួចឆក់ប្លន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យម្នាក់ ត្រង់ចំណុច​ផ្លូវលេខ២៧១ (មុខពេទ្យសហព័ន្ធរុស្ស៊ី​) ក្នុងខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ សង្ស័យ​ពាក់ព័ន្ធ​នឹងករណី​លួច​ម៉ូតូចំនួន ០១គ្រឿង​…