ក្រសួងការបរទេសធ្វើបទបង្ហាញស្ដីពីការវិនិយោគជូនមន្ត្រីការទូតកម្ពុជា
លោកជំទាវ ជ្រឹង បុទុមរង្សី រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជាអធិបតីភាពក្នុងកម្មវិធី «បទបង្ហាញស្ដីពីការវិនិយោគជូនមន្ត្រីការទូតកម្ពុជា» រៀបចំឡើងក្រោមកិច្ចសហការរវាងក្រុមការងារសម្របសម្រួលការទូតសេដ្ឋកិច្ច នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅទីស្តីការក្រសួង នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦។ បទបង្ហាញខាងលើធ្វើឡើងក្នុងទម្រង់ Hybrid ដោយមាន ឯកឧត្ដម ឡោ ទិត្យច័ន្ទសុភក្តិ ទីប្រឹក្សាអមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចូលរួមជាវាគ្មិនកិត្តិយសធ្វើបទបង្ហាញ និងមានការចូលរួមពីមន្ត្រីការទូតទាំងក្នុង…
ឯកឧត្តម ឃួង ស្រេង បរិច្ចាគថវិកា ក្នុង «យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់» របស់មូលនិធិគន្ធបុប្ផាកម្ពុជា
(ភ្នំពេញ)៖ តបតាមការអំពាវនាវរបស់ មូលនិធិគន្ធបុប្ផាកម្ពុជា ដែលមានសម្ដេចមហាបវរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជាប្រធានកិត្តិយស, គណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ប្រចាំគណៈអភិបាលរាជធានីភ្នំពេញ ដែលដឹកនាំដោយ ឯកឧត្តម ឃួង ស្រេង បរិច្ចាគថវិកាចំនួន ៤២៣ ៤៥៣ ០០០ រៀល ក្នុង «យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៦ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលដឹកនាំដោយលោកជំទាវបណ្ឌិត…
កាកបាទក្រហមកម្ពុជា ឧបត្ថម្ភថវិកា ១លានដុល្លារ លើកទី៩ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដែលត្រូវជាលើកទី១៥ សម្រាប់មន្ទីរពេទ្យកុមារគន្ធបុប្ផា
នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានជួបសំណេះសំណាល និងប្រគល់ថវិកា ១លានដុល្លារ លើកទី៩ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដែលត្រូវជាលើកទី១៥ សម្រាប់មន្ទីរពេទ្យកុមារគន្ធបុប្ផា ដែលមានការអញ្ជើញចូលរួមពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត Denis Laurent អគ្គនាយកមូលនិធិគន្ធបុប្ផាស្វីស និងលោកសាស្ដ្រាចារ្យ គី សន់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ។ ពិធីនេះរៀបចំឡើងនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។ ក្នុងឱកាសនេះ ឯកឧត្តមសាស្ត្រាចារ្យ…
សម្ដេចតេជោចាត់ទុក កម្មវិធី «ដាស់ស្មារតីជាតិ» ជាការចងចាំរបស់កម្ពុជាទាំងការឈឺចាប់ និងភាព អយុត្តិ ធម៌
សម្ដេចតេជោចាត់ទុក កម្មវិធី «ដាស់ស្មារតីជាតិ» ជាការចងចាំរបស់កម្ពុជាទាំងការឈឺចាប់ និងភាព អយុត្តិ ធម៌ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា កម្មវិធី «ដាស់ស្មារតីជាតិ»គឺជាការបង្ហាញនូវការចង់ចាំបទពិសោធ និងព្រឹត្តិការណ៍ដែល កម្ពុជា បានឆ្លងកាត់ក្នុងឆ្នាំ ២០២៥ ទាំងភាពឈឺចាប់ ការលំបាក និងភាពអយុត្តិធម៌ ដើម្បីប្រែក្លាយអតីតកាលទាំងនោះ ទៅជាកម្លាំង សាមគ្គីភាព និងឯកភាពជាតិ សម្រាប់ពង្រឹងខ្លួន និង ការពារសុខសន្តិភាពជាតិឱ្យបានរឹងមាំជានិច្ច។ ឯកឧត្តម ប៉ែន…
កុមារីជនភៀសសឹកមកពីខេត្តឧត្តរមានជ័យ ប្តេជ្ញាខិតខំរៀនសូត្រ ដើម្បីក្លាយជាពេទ្យយោធា
ភ្នំពេញ៖ កុមារីជាជនភៀសសឹកមួយរូប ក្នុង ចំណោម កុមារ រាប់ ម៉ឺននាក់ដែល ធ្លាប់ រត់ គេច ពី គ្រាប់ទម្លាក់ ពីលើ យន្តហោះរបស់ថៃ លើ សាលារៀនរបស់ពួកគេ នៃសង្គ្រានឈ្លានពានកម្ពុជា នៅ តំបន់ ព្រំដែន កម្ពុជា-ថៃ ក្នុងខេត្តឧត្តរមានជ័យ កាលពីឆ្នាំ២០២៥ និងបានមកចូលរួមផ្ទាល់ក្នុងកម្មវិធី «ដាស់ ស្មារតីជាតិ» កាលពីរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦នេះ ដែលរៀបចំ…
ពលរដ្ឋខ្មែរម្នាក់ទៀតបានស្លាប់ដោយសារគ្រាប់បែកចង្កោមដែលជាសំណល់សង្រ្គាមពីទាហានសៀមឈ្លានពាន
ប្រជាពលរដ្ឋខ្មែរម្នាក់ទៀតហើយ ដែលបានបាត់បង់ជីវិតដោយសារគ្រាប់បែកចង្កោម ដែល ជា សំណល់ សង្រ្គាម របស់ទាហានសៀមឈ្លានពាន ខណៈជនរងគ្រោះបានទៅកាប់ឈឺធ្វើអុស កាល ពី ថ្ងៃ ទី ២៨ ខែឧសភា ឆ្នាំ ២០២៦។ នេះបើតាមការបញ្ជាក់ពីឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក់។ ឯកឧត្តម ហេង រតនា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីទទួលបន្ទុកជាអគ្គនាយស៊ីម៉ាក់ បាន សរសេរ លើ បណ្តាញ សង្គមហ្វេសបុកថា នៅថ្ងៃព្រហស្បតិ៍…
សម្តេចបវរធិបតី ដាក់ចេញនូវវិធានការណែនាំមួយចំនួន ដើម្បីសម្រេចឱ្យបាន នូវគោលដៅ «ពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត»
សម្តេចបវរធិបតី បានលើកឡើងថា “រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី១៥ ខែមិថុនា ជារៀងរាល់ឆ្នាំ ,នៅឆ្នាំ២០២៦នេះ ទិវាជាតិ អប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៩ ប្រារព្ធឡើងក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលបានកំណត់យក អាទិភាពគន្លឹះទី១ គឺ មនុស្ស ដោយបានផ្តោតសំខាន់លើការកសាងនិងអភិវឌ្ឍមូលធនមនុស្សប្រកបដោយ គុណភាព សមត្ថភាព ជំនាញវិជ្ជាជីវៈច្បាស់លាស់ គំនិតច្នៃប្រឌិត និងភាពប្រកួតប្រជែងខ្ពស់ ដើម្បីសម្រេចឱ្យបាន នូវគោលដៅ «ពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត»”។ នេះបើយោងតាមសារាចរ…
មេទ័ពកម្ពុជា-ចិន ជួបពិភាក្សាគ្នាដើម្បីរៀបចំសមយុទ្ធនាគមាស ឆ្នាំ២០២៦ នៅកម្ពុជា
(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាប្រធានគណៈកម្មការដឹកនាំធ្វើសមយុទ្ធនាគមាសភាគីកម្ពុជា ឆ្នាំ២០២៦ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦នេះ បានអនុញ្ញាតឱ្យក្រុមការងាររៀបចំសមយុទ្ធនាគមាស ឆ្នាំ២០២៦ របស់កងទ័ពរំដោះប្រជាជនចិន ដឹកនាំដោយលោកវរនាវីឯកពិសេស ជី ហ៊្សាំង (Secapt. JI XIANG) នាយករង នាយកដ្ឋានហ្វឹកហ្វឺន សេនាធិការដ្ឋានចម្រុះ តំបន់យោធភូមិភាគខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិន និងសមាជិក ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ នៅក្នុងជំនួបនោះនាយឧត្តមសេនីយ៍ ឥត…
សម្តេចធិបតី សម្រេចយកដីតំបន់ការពារធម្មជាតិជាង ៩៣ម៉ឺនហិកតា មកគ្រប់គ្រងដោយក្រសួងបរិស្ថាន
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ទើបនឹងសម្រេចយកដីតំ បន់ ការពារធម្មជាតិដោយសហគមន៍ទំហំជាង ៩៣ម៉ឺនហិកតា មកគ្រប់គ្រងដោយក្រសួង បរិស្ថាន ។ ការសម្រេចនេះ បង្ហាញឱ្យឃើញនូវការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងកិច្ចការពារ និង អភិរក្សធនធានធម្មជាតិ។ ការសម្រេចយកដីតំបន់ ការពារធម្មជាតិដោយសហគមន៍ទំហំជាង ៩៣ម៉ឺនហិកតា មកគ្រប់គ្រង ដោយ ក្រសួង បរិស្ថាន ត្រូវបានធ្វើឡើងតាមរយៈអនុក្រឹត្យចុះហត្ថលេខាដោយសម្តេច មហាបវរ ធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី២៦…
ប្រមុខការទូតកម្ពុជា-ចិន ផ្លាស់ប្តូរយោបល់លើការវិវត្តថ្មីៗនៃបញ្ហាព្រំដែនកម្ពុជា-ថៃ
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានអញ្ជើញជួបពិភាក្សាទ្វេភាគីប្រកបដោយផ្លែផ្កា ជាមួយ លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន។ ក្រសួងការបរទេស បានឱ្យដឹងថា អំឡុងពេលកិច្ចពិភាក្សានេះ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមិត្តចិន ក្នុងនាមជាប្រធានប្តូរវេននៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់ខែឧសភា ជាពិសេសចំពោះការអញ្ជើញកម្ពុជាចូលរួមកិច្ចប្រជុំបើកចំហកម្រិតខ្ពស់ ដែលដឹកនាំដោយ លោក វ៉ាង យី ផ្ទាល់។ រដ្ឋមន្ត្រីការបរទេសទាំងពីរ…
