តំណាងវិនិយោគិនចិនទៀជីវជាង ២០០នាក់នឹងមកកម្ពុជាម្តងទៀត ដើម្បីស្វែងរកការបណ្តាក់ទុនវិយោគ
នៅថ្ងៃទី១៦ ខែមិថុនា អ្នកវិនិយោគទុនចិនជាង ២០០នាក់ ដែលបានអញ្ជើញមកចូ ល រួម កិច្ច ប្រជុំបើកទូលាយ ប្រធានសមាគម នៃមហាសន្និបាតធុរជនចិនទៀជីវពិភពលោក លើកទី១១ នៅរាជធានីភ្នំពេញ បានត្រឡប់ទៅវិញអស់ហើយ ហើយបណ្តាអ្នកវិនិយោគទុនចិនទាំងនោះ ក៏បានសន្យាមកកម្ពុជាម្តងទៀតនៅចុងឆ្នាំនេះ ដើម្បីចូលរួមកិច្ចប្រជុំមហាសន្និបាតនិងស្វែងរកឱកាសការបណ្តាក់ទុនវិនិយោគទុននៅកម្ពុជា។ បណ្តាអ្នកវិនិយោគទុនចិន បានថ្លែងប្រាប់នៅអាកាសយានដ្ឋានអន្តរជាតិតេជោថា នៅក្នុងដំណើរចូលរួមកិច្ចប្រជុំប្រធានសមាគមនៃមហាសន្និបាតធុរជនចិនទៀជីវពិភពលោក លើកទី១១ និងធ្វើដំណើរកម្សាន្តទេសចរណ៍នៅកម្ពុជាក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ អ្នកវិនិយោគទុនចិននានា ទទួលបានការយល់ដឹងជាច្រើនពីថ្នាក់ដឹកនាំក្រសួងទេសចរណ៍នៅកម្ពុជា ពាក់ព័ន្ធនឹងសក្តានុពលទេសចរណ៍វប្បធម៌ និងវិនិយោគនៅកម្ពុជា ហើយគេក៏បានសន្យាមកកម្ពុជាម្តងទៀត នៅចុងឆ្នាំនេះ ដើម្បីចូលរួមមហាសន្និបាតធុរជនចិនទៀជីវពិភពលោក លើកទី១១…
សម្ដេចធិបតី៖ កត្តាសន្ដិភាព ទើបកម្ពុជាអាចបើកទ្វារទទួលមិត្តអន្តរជាតិចូលរួមក្នុងព្រឹត្តិការណ៍ដ៏ធំបែបនេះ
ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពិធីបើកមហាសន្និបាតកាយឫទ្ធិនារីពិភពលោក (WAGGGS) លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំរបស់សហគមន៍ OB-PS លើកទី៤២ នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា ដោយសារកត្តាសុខសន្ដិភាពរបស់កម្ពុជានេះហើយ ទើបកម្ពុជាអាចបើកទ្វារទទួលមិត្តអន្តរជាតិមកចែករំលែកចំណេះដឹង បទពិសោធន៍ និងមិត្តភាព ជាមួយប្រជាជនកម្ពុជាតាមរយៈព្រឹត្តិការណ៍កាយឫទ្ធិនារីពិភពលោកនាពេលនេះ។ ក្នុងឱកាសនោះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាបានថ្លែងស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះការយាង និងអញ្ជើញចូលរួមក្នុងមហាសន្និបាតកាយឫទ្ធិនារីពិភពលោក (WAGGGS) លើកទី៣៩…
សម្ដេចធិបតី៖ កម្ពុជាត្រូវបានទទួលស្គាល់លើឆាកអន្តរជាតិបានបញ្ចូនកងកម្លាំងជាស្រ្ដីរក្សាសន្ដិភាពពិភពលោក
ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពិធីបើកមហាសន្និបាតកាយឫទ្ធិនារីពិភពលោក (WAGGGS) លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំរបស់សហគមន៍ OB-PS លើកទី៤២ នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា ប្រទេសកម្ពុជាត្រូវបានទទួលស្គាល់លើឆាកអន្តរជាតិ ជាប្រទេសដែលបានបញ្ចូនកងកម្លាំងជាស្រ្ដី ទៅចូលរួមក្នុងសកម្មភាពរក្សាសន្ដិភាពពិភពលោកក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ។ សម្ដេចធិបតី បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាក៏បានទទួលស្គាល់ថា ស្រ្ដីមិនត្រឹមតែជាអ្នកទទួលផលពីសុខសន្ដិភាពប៉ុណ្ណោះទេ ប៉ុន្ដែជាភ្នាក់ងារដ៏ចាំបាច់ បានដើរតួនាទីដ៏សំខាន់ក្នុងការចូលរួមកសាង ថែរក្សាសុខសន្ដិភាព ចាប់តាំងពីគ្រួសារ សហគមន៍ និងសង្គមជាតិ ព្រមទាំងនៅលើឆាកអន្តរជាតិផងដែរ។…
ជនសង្ស័យ៤នាក់ ដែលនាំចូលសាច់បង្កកពីប្រទេសថៃខុសច្បាប់ មិនបានបង់ពន្ធត្រឹមត្រូវ
(ភ្នំពេញ)៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ តាមរយៈសេចក្តីប្រកាសព័ត៌មាន ចំនួន២ នៅថ្ងៃទៅ១៥ ខែមិថុនា ឆ្នាំ២០២៦ បានឲ្យដឹងថា ជនសង្ស័យ៤នាក់ ដែលនាំចូលសាច់បង្កកពីប្រទេសថៃ ដោយពុំមានការអនុញ្ញាត និងមិនបានបង់ពន្ធត្រឹមត្រូវ ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ជាផ្លូវការ។ ក្នុងសេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថា ជនសង្ស័យចំនួន ៣នាក់ រួមមាន៖ ១.ឈ្មោះ ភុត ប៊ុនហម ភេទ ប្រុស អាយុ៤៦ឆ្នាំ ២.ឈ្មោះ ហម ម៉ារ៉ាណែត ភេទស្រី អាយុ២៣ឆ្នាំ…
កូរ៉េបង្ហាញឆន្ទៈបន្តថែរក្សាពាណិជ្ជកម្មទ្វេភាគី និងបន្តជំរុញធុរកិច្ចខ្លួនមកវិនិយោគនៅកម្ពុជា
សេអ៊ូល: រដ្ឋមន្ត្រីទទួលបន្ទុកពាណិជ្ជកម្មកូរ៉េ បង្ហាញពីឆន្ទៈក្នុងការបន្តថែរក្សាកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគី និងបន្តគាំទ្រជំរុញ ឱ្យសហគមន៍ធុរកិច្ចពីកូរ៉េ បង្វែរទិសដៅមកសិក្សាស្វែងយល់ ពិនិត្យលទ្ធភាពបណ្តាក់ទុននៅកម្ពុជាបន្ថែម ជាពិសេសលើវិស័យដែលផ្តល់ នូវតម្លៃបន្ថែមខ្ពស់។ ឯកឧត្តម Yeo Han-koo រដ្ឋមន្ត្រីទទួលបន្ទុកពាណិជ្ជកម្ម នៃសាធារណរដ្ឋកូរ៉េ លើកឡើងនៅក្នុងជំនួបសម្តែងការគួរសម និង ពិភាក្សាការងារជាមួយគណៈប្រតិភូកម្ពុជា ដឹកនាំដោយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦នេះ, ឯកឧត្តមបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ដល់…
រយៈពេល៣ថ្ងៃ ក.ប.ប. រាជធានីភ្នំពេញនិងសមត្ថកិច្ចចម្រុះរកឃើញទំនិញមានប្រភពដើមពីប្រទេសថៃ ចំនួន ១១២មុខ
ភ្នំពេញ ៖ គិតត្រឹមថ្ងៃទី១២ ទី១៣ និងទី១៤ ខែមិថុនា ឆ្នាំ២០២៦ ដែលមានរយៈពេល៣ថ្ងៃ សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ដែលហៅកាត់ថា ក.ប.ប. រាជធានីភ្នំពេញ បានសហការជាមួយសមត្ថកិច្ចចម្រុះ ស្ថាប័នពាក់ព័ន្ធ និងមន្រ្តីនៃអាជ្ញាធរខណ្ឌចំនួន៨ ក្នុងរាជធានីភ្នំពេញបានចុះត្រួតពិនិត្យទីតាំងស្ដុក និងចែកចាយសាច់បង្កក និងផលិតផលផ្សេងទៀតចំនួន៣១ទីតាំង ដែលស្ថិតនៅក្នុងមូលដ្ឋានខណ្ឌទួលគោក ខណ្ឌមានជ័យ ខណ្ឌសែនសុខ ខណ្ឌពោធិសែនជ័យ ខណ្ឌច្បារអំពៅ ខណ្ឌព្រែកព្នៅ ខណ្ឌដង្កោ និងខណ្ឌកំបូល។ នេះបើតាមការឱ្យដឹងពីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង…
គណៈប្រតិភូចម្រុះជាតិសាសន៍មកចូលរួមមហាសន្និបាតកាយឫទ្ធិនារីពិភពលោក បង្ហាញការភ្ញាក់ផ្អើល និងកោតសរសើរពីសំណង់អង្គរដ៏អស្ចារ្យ
សៀមរាប៖ គណៈប្រតិភូចម្រុះជាតិសាសន៍មកចូលរួមក្នុងមហាសន្និបាតកាយឫទ្ធិនារីពិភពលោក (WAGGGS) លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំរបស់សមាគម The Olave Baden-Powell Society (OB-PS) លើកទី៤២ នៅក្នុងខេត្តសៀមរាប បានបង្ហាញការភ្ញាក់ផ្អើល និងកោតសរសើរពីសំណង់អង្គរដ៏អស្ចារ្យរបស់ពិភពលោកនេះ ខណៈពូកគេជាច្រើន មិនធ្លាប់បានមកទស្សនាដោយផ្ទាល់ពីមុនមកនោះទេ ។ ក្នុងពេលទៅទស្សនាប្រាសាទអង្គរវត្ត ដ៏ល្បីល្បាញរបស់ពិភពលោក ជនជាតិបរទេស លើកឡើងថា ពួកគេពិតជាមានភាពកក់ក្ដៅយ៉ាងខ្លាំង នៅពេលឈានជើងដល់ប្រទេសកម្ពុជា មានការទទួលស្វាគមន៍យ៉ាងរាក់ទាក់ ពីសំណាក់ថ្នាក់ដឹកនាំសមាគមកាយឫទ្ធិនារីកម្ពុជា តាំងពីព្រលានយន្តហោះ រហូតដល់កន្លែងស្នាក់នៅ ប្រកបដោយភាពស្និទ្ធស្នាល ។ ពួកគេបានបន្តថា…
អាជ្ញាធររាជធានីបន្តការងារស្តារប្រព័ន្ធលូ និងសម្អាតទរទឹកភ្លៀងក្នុងខណ្ឌចំនួន ៥ ត្រៀមរំដោះជំនន់ទឹកភ្លៀង
ក្រោមការយកចិត្តទុកដាក់ និងណែនាំ ព្រមទាំងឧបត្ថម្ភ គាំទ្រ ពីឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងផែនការត្រៀមរំដោះជំនន់ទឹកភ្លៀង ដើម្បីបញ្ចៀសការជន់លិចផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងរដូវវស្សានេះ រដ្ឋបាលរាជធានីភ្នំពេញ បានស្តារប្រព័ន្ធលូ ស្តារប្រឡាយជាច្រើនខ្សែ និងកសាងស្ថានីយ៍បូមទឹកជាបន្តបន្ទាប់ នៅជាយរាជធានីភ្នំពេញបានរួចរាល់ ហើយបានបន្តការងារស្តារប្រព័ន្ធលូ និងសំអាតទរទឹកភ្លៀងជាច្រើនខ្សែទៀត នៅក្នុងមូលដ្ឋានខណ្ឌចំនួន៥ នៅកណ្តាលរាជធានីភ្នំពេញ។ ជាក់ស្តែងនៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារដឹកនាំដោយ លោក ឯក ឃុនដឿន អភិបាលរងរាជធានីភ្នំពេញ បានចុះស្តារប្រព័ន្ធលូ និងសំអាតទរទឹកភ្លៀងនៅក្នុងមូលដ្ឋានខណ្ឌដូនពេញ…
ស.ស.យ.ក ប្រគល់ពានរង្វាន់ជ័យលាភី តែងនិពន្ធបទចម្រៀង និងកំណាព្យខួបចម្រើនព្រះជន្ម សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ
សហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី ១៤ មិថុនា ឆ្នាំ ២០២៦កន្លងទៅនេះ បានរៀបចំពិធីប្រគល់ពានរង្វាន់ជូនបេក្ខជនជ័យលាភី តែងនិពន្ធបទចម្រៀងនិងកំណាព្យ ក្រោមប្រធានបទ «អបអរសាទរព្រះរាជពិធីខួបចម្រើនព្រះជន្ម គម្រប់៩០ព្រះវស្សា សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត»។ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុង ពិធីប្រគល់ពានរង្វាន់ជ័យលាភី នៃការប្រកួតតែងនិពន្ធបទចម្រៀងនិងកំណាព្យ ក្រោមប្រធានបទ «អបអរសាទរព្រះរាជពិធីខួបចម្រើនព្រះជន្ម គម្រប់៩០ព្រះវស្សា សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ…
រដ្ឋមន្រ្តីក្រសួងការងារ៖កម្ពុជាមានភាពម្ចាស់ ការលើ ការ បណ្ដុះបណ្ដាល និងផ្គត់ផ្គង់ កម្លាំងពលកម្មផ្នែកយានយន្តគ្រប់ប្រភេទ
(ភ្នំពេញ)៖ រាជរដ្ឋាភិបាល ដែលមានក្រសួងការងារ និង បណ្ដុះ បណ្ដាលវិជ្ជាជីវៈជាសេនាធិការ នឹងធ្វើឱ្យ កម្ពុជា មាន ភាព ម្ចាស់ ការលើ ការ បណ្ដុះបណ្ដាល និងផ្គត់ ផ្គង់ កម្លាំ ង ពលកម្ម ផ្នែកយានយ ន្តគ្រប់ប្រភេ ទទាំងស្រុង ចាប់ពីចុង ឆ្នាំ ២០២៧នេះ តទៅ ដើម្បីធ្វើ យ៉ាងណា ធានាលើការផ្គត់ផ្គង់ កម្លាំងពលកម្មឱ្យបានគ្រប់គ្រាន់…
