លោកជំទាវ អ៊ាត សោភា រដ្ឋមន្ត្រីស្តីទីនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើបទបង្ហាញជូនប្រធាន និងតំណាងនៃបេសកកម្មការទូត និងអង្គការ អន្តរជាតិចំនួន៤២ នៅរាជធានីភ្នំពេញ អំពីការវិវត្តថ្មីៗទាក់ទងនឹងស្ថានភាពព្រំដែនកម្ពុជា-ថៃ ដោយផ្តោតជា ពិសេសទៅលើបញ្ហាការពង្រឹងការកាន់កាប់របស់កងកម្លាំងថៃនៅតំបន់ហួសពីខ្សែបន្ទាត់ព្រំដែនដែលថៃបាន ទាមទារដោយឯកតោភាគី។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីការធ្វើបទបង្ហាញជូនអង្គទូត ស្តីពីការវិវត្តថ្មីៗទាក់ទងនឹងស្ថានភាពព្រំដែនកម្ពុជា-ថៃរបស់ក្រសួងការបរទេសនៅថ្ងៃទី៦ ខែកក្កដា...
ការបើកផ្តល់ប្រាក់បន្ថែមលើសោហ៊ុយធ្វើដំណើរនិងស្នាក់នៅ ជូនដល់កម្មករនិយោជិតវិស័យកាត់ដេរ ចំនួន ២,៥០ដុល្លារ ក្នុងមួយខែ នៅតែបន្តអនុវត្តជាប្រចាំ បើទោះបីជាតម្លៃប្រេងឥន្ធនៈមានការធ្លាក់ថ្លៃជាបន្តបន្ទាប់យ៉ាងណាក្តី។ លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា (NLC) បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី ឱ្យដឹងនៅព្រឹកថ្ងៃទី៦ ខែកក្កដានេះថា គិតមកដល់ពេលនេះ មានរយៈពេលប្រមាណ...
(ក្រចេះ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានណែនាំដល់អាជ្ញាធរក្នុងខេត្ត ក្រចេះ និងខេត្តស្ទឹងត្រែង ព្រមទាំងអាជ្ញាធរពាក់ព័ន្ធដទៃទៀត ឱ្យយកចិត្តទុកដាក់ការពារ និងអភិរក្សសត្វផ្សោតកុំឱ្យផុតពូជ។ ការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយក្រុម ប្រឹក្សាខេត្ត ក្រុង...
កំពង់ស្ពឺ៖ ផ្ទះចំនួន២ខ្នង ដែលជាអំណោយរបស់កាកបាទក្រហមកម្ពុជាត្រូវបានប្រគល់ជូនដល់ប្រជាពលរដ្ឋចំនួន២គ្រួសារ ដែលមានជីវភាពទីទ័លក្រ គ្មានទីពឹងដែលកំពុងរស់នៅក្នុងភូមិទួលស្រឡែង ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។ ការប្រគល់បានធ្វើឡើងនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ ក្រោមវត្តមានរបស់លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត...
(កំពង់ស្ពឺ)៖ ភ្នាក់ងារ និងសកម្មជនគាំទ្រគណបក្សភ្លើងទៀនចំនួន ៥៤រូប មកពីឃុំការហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នារសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ បានសម្រេចចិត្តលាឈប់ពីគណបក្សរបស់ខ្លួន និងប្រកាសស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស។ ពិធីទទួលស្វាគមន៍ភ្នាក់ងារ...
សមត្ថកិច្ចបានបើកប្រតិបត្តិការទ្រង់ទ្រាយធំចុះបង្ក្រាបទីតាំងសង្ស័យលួចលាក់ធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ចំនួន០៣ទីតាំង ស្ថិតសង្កាត់កំពង់ស្វាយ និងសង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនបរទេសជាង ១៤០នាក់។ ប្រតិបត្តិការបង្ក្រាបបានធ្វើឡើងកាលពីរសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦ ដឹកនាំដោយព្រះរាជអាជ្ញារង សាលាដំបូងខេត្ត គណៈបញ្ជាការខេត្តបន្ទាយមានជ័យ អមដោយគណៈបញ្ជការក្រុង អាជ្ញាធរមូលដ្ឋាន។...
ក្រុមគ្រូពេទ្យឯកទេសភ្នែក នៃវិទ្យាស្ថានភ្នែកនេប៉ាល់ បានទទួលបានការពិនិត្យភ្នែក និងផ្តល់វ៉ែនតាឥតគិតថ្លៃជូនពលរដ្ឋខេត្តកំពង់ចាម។ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមនឹងឯកឧត្តម Dhan Bahadur Oli ឯកអគ្គរដ្ឋទូតនេប៉ាល់ ប្រចាំព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជាអធិបតីក្នុងពិធីពិនិត្យនិងព្យាបាលប្រជាពលរដ្ឋដែលមានបញ្ហាភ្នែក សរុបចំនួន ប្រមាណ ១,៥០០នាក់ មកពីបណ្តាក្រុង-ស្រុកនានាក្នុងខេត្តកំពង់ចាម...
ភ្នំពេញ៖ ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជាបានជ្រើសរើសយកផ្លូវថ្មើរជើងចតុមុខ ក្នុងខណ្ឌដូនពេញ រៀបចំពិធីអបអរសាទរ ដើម្បីរំលឹកខួបលើកទី ២៥០ នៃទិវាឯករាជ្យជាតិសហរដ្ឋអាមេរិក ជាមួយនិងការរៀបចំតាំងពិព័រណ៍ម្ហូបអាហារ និងផលិតផលអាមេរិក ដែលបើកជាសាធារណៈនាល្ងាចថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦។ ពិធីនេះបានធ្វើឡើងក្រោមវត្តមាន ឯកឧត្ដម ឃួង ស្រេង...
សម្តេច ម៉ែន សំអន អញ្ជើញសំណេះសំណាល និងនាំយកអំណោយសម្តេចតេជោ ចែកជូនគ្រួសារអតីតយុទ្ធជន ២៥គ្រួសារ នៅខេត្តស្វាយរៀង ស្វាយរៀង៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នាព្រឹកថ្ងៃសៅរ៍ ទី៤ ខែកក្កដា...
យ៉ាងហោចណាស់ជនជាតិចំនួន១៧០នាក់ និងជនជាតិវៀតណាមចំនួន៤៥នាក់ទៀតត្រូវបានអាជ្ញាធរ កម្ពុជាធ្វើការបណ្តេញចេញពីកម្ពុជា ដាច់ដោយឡែកពីគ្នា បន្ទាប់ពីរកឃើញថាពួកគេទាំងនោះជាប់ពាក់ ព័ន្ធនិងករណី Online Scams ករណីជួញដូរ និងការប្រើប្រាស់គ្រឿងញៀនជាដើម។ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ បានឲ្យដឹងថា កាលពី ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦នេះ នាយកដ្ឋានស៊ើបអង្កេត...
