ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា នាយឧត្តមសេនីយ៍ ទៀ សីហា នឹង ដឹក នាំ គណៈ ប្រតិ ភូជាន់ខ្ពស់ក្រសួងការពារជាតិ និងអគ្គបញ្ជាការ បំពេញ ទស្សន កិច្ច នៅ ប្រទេស អូស្រ្តាលី រយៈ ពេល ៥ ថ្ងៃ គឺចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦នេះ ខណៈដំណើរ ទស្សន កិច្ចនេះ ក្នុង គោលបំណងពង្រឹង កិច្ចសហប្រតិបត្តិការផ្នែកយោធាទ្វេភាគីរវាងកម្ពុជា និងអូស្រ្តាលី ឲ្យ កាន់ តែ ល្អប្រ សើរ បន្ថែម ទៀត។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិបានឲ្យដឹងថា តបតាមការ អញ្ជើញ របស់ ឯកឧត្តម រីឆាត ម៉ាឡេស ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការពារជាតិអូស្រ្តាលីនោះ នាយ ឧត្តម សេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា នឹង អញ្ជើញ ដឹក នាំ គណៈ ប្រតិភូ ជាន់ខ្ពស់ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ធ្វើ ទស្សន កិច្ច ផ្លូវការ និងជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត នៅប្រទេសអូស្រ្តាលី ចាប់ពីថ្ងៃទី៦ ដល់ ថ្ងៃ ទី ១០ ខែកញ្ញា ឆ្នាំ២០២៦នេះ។
សេចក្តីប្រកាសបានបញ្ជាក់ថា នៅក្នុងដំណើរទស្សនកិច្ចដ៏មានសារៈសំខាន់នេះ ឯកឧត្តម នាយ ឧត្តម សេនីយ៍ ទៀ សីហា នឹងជួបពិភាក្សាការងារជាមួយ មេបញ្ជា ការ ប្រភេទ ទ័ព អូស្រ្តាលី មួយ ចំនួន ហើយ ក្រុមការងារជំនាញរបស់ក្រសួងការពារជាតិទាំងពីរ ក៏នឹង ពិភាក្សា ការងារ នៅ ក្នុងកិច្ច ប្រជុំ តុ មូល ផង ដែរ។ ដោយនៅក្នុងកិច្ចប្រជុំទាំងនោះ ភាគីទាំងពីរគ្រោងនឹង លើក យក ប្រធា នប ទ សំខាន់ ៗ ជា ច្រើនដូចជា កិច្ចសហប្រតិបត្តិការយោធាទ្វេភាគី វិស័យសន្តិសុខលម្ហសមុទ្រ និង សន្តិសុខ តាមអ៊ី នធឺណិត ការចែករំលែក ព័ត៌មាន ការអប់រំ និងបណ្តុះបណ្តាលយោធិនអាជីព និង ការ អភិវឌ្ឍ គោលនយោបាយការពារជាតិ និងបញ្ហាសន្តិសុខក្នុងតំបន់ជាដើម។
តាមរ យៈសេចក្តីប្រកាសព័ត៌មានខាងលើនេះបានបញ្ជាក់ទៀតថា ដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ រដ្ឋមន្រ្តីក្រសួងការពារជាតិនេះ ក៏នឹង បញ្ជាក់ ជា ថ្មី នៃ ទំនាក់ ទំនង ជា មិត្តភាព និង ជា ប្រវត្តិសាស្រ្ត ជាពិសេសកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរ ដែល កំពុង មាន ការ រីក ចម្រើន ជា លំដាប់ ហើយការពង្រឹងទំនាក់ទំនងនេះ ស្រប តាម គោល នយោបា យ របស់ រាជ រដ្ឋាភិបាលប្រទេសទាំងពីរ ដែលកំពុងជំរុញ ការ លើក កម្រិត ទំនាក់ ទំនង ទ្វេភាគី ឲ្យ ដល់ កម្រិត «ភាពជាដៃគូគ្រប់ជ្រុងជ្រោយ» នាពេលឆាប់ៗខាងមុខនេះ៕
