សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោក ជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងកូនស្រី នៅល្ងាចថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ បាន អញ្ជើញ ដើរ កម្សាន្តដោយផ្ទាល់នៅ Walk Street ក្នុងរាជធានីភ្នំពេញ។
ក្រោយនាំភរិយា និងកូនស្រីទៅដើរលេងនៅ Walk Street សម្រេចដូចបំណង, នៅព្រឹកថ្ងៃទី៧ ខែ កញ្ញានេះ សម្តេចធិបតីប បានបង្ហោះសារដោយបញ្ជាក់ថា សម្តេចបាននាំភរិយា និងកូន ទៅ លេង Walk Street ដូចបំណងហើយ។ ជាមួយគ្នានេះ សម្តេច បាន កោត សរសើរ សាលា រាជ ធានី ភ្នំពេញ ដែលបានរៀបចំសន្តិសុខ និងសណ្តាប់ធ្នាប់បានយ៉ាងល្អ។
សម្តេចធិបតី បានបង្ហោះវីដេអូ និងជាមួយសារមានខ្លឹមសារថា៖ «ទីបំផុតខ្ញុំបាន នាំ ភរិយា និង កូន មក លេង Walk Street ដូចបំណងហើយ ក្រោយពីគម្រោង ទៅ សម្ពោធ ទី នោះ ត្រូវ បាន លើក ពេល ជា បន្ត បន្ទាប់ដោយសារសង្គ្រាមនៅព្រំដែនជាងមួយឆ្នាំកន្លងមកនេះ»។
សម្ដេច បានមានប្រសាសន៍បន្តថា៖«ទោះបីជាមិនបានដើរទស្សនាគ្រប់កន្លែងតាមបណ្តោយ walk street ក៏ដោយ ក៏ខ្ញុំបានឃើញនូវការរៀបចំរបស់សាលារាជធានីភ្នំពេញ ទាំង សន្តិ សុខ និង សណ្តាប់ ធ្នាប់ បានយ៉ាងល្អ ដែលបង្កលក្ខណៈឱ្យប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរ បរទេស បាន មក លេង កម្សាន្តដោយសប្បាយរីករាយ មានទាំងចំណីអាហារ និងសិល្បៈកម្សាន្ត»។
ក្នុង ឱកាសនោះ សម្ដេចធិបតី ក៏សូមអរគុណចំពោះការស្រឡាញ់រាប់អាន របស់លោក អ៊ំ ពូ មីង បង ប្អូន ក្មួយៗ សម្រាប់រូបសម្ដេច ព្រមទាំងភរិយា និងកូន៕
