(ភ្នំពេញ)៖ ក្នុង រយៈ ពេល ៣ឆ្នាំ នៃ អាណត្តិ រាជ រដ្ឋាភិ បាលដឹក នាំដោយសម្ដេចមហាបវ រធិបតី ហ៊ុន ម៉ាណែត នាយ ករដ្ឋមន្ត្រី នៃ កម្ពុជា ក្រសួងកា រងារនិង បណ្ដុះបណ្ដា លវិជ្ជាជីវៈ បានចុះធ្វើអធិការ កិច្ចការងា រតាម រោងចក្រ សហគ្រាសសរុប ប្រមាណ ៣,៦ម៉ឺន លើក ក្នុង គោលបំណ ងពង្រឹងការ អនុ វត្តច្បាប់ ការងារ ការ គាំ ពារ សិទ្ធិ និងល ក្ខខណ្ឌកា រងាររបស់ កម្មករ និយោជិត។
លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានឱ្យដឹងថា ក្នុងរយៈពេល ៣ឆ្នាំកន្លងមកនេះ ក្រសួងបានជំ រុញការកែ ទម្រង់ ប្រ ព័ន្ធ អធិការកិច្ចការងារប្រ មាណ ៣ ,៦ម៉ឺនលើក ក្រសួងបាន សង្កេតឃើញលទ្ធផល សំខាន់ៗមួយ ចំនួន ទាក់ទង ការអនុលោមតា មច្បាប់កាន់ តែ ល្អប្រសើរ។
លោកបន្តថា ភាគរយនៃរោងចក្រសហគ្រាស ដែលអនុ វត្តតាមច្បាប់ ការងារ និងស្តង់ដាសុវត្ថិ ភាពការងារ មានការកើ នឡើងគួរ ឱ្យកត់ សម្គាល់ ដោយ មាន ការការពារសិទ្ធិ និង ផលប្រ យោជន៍ ពីរបប សន្តិសុខ សង្គមស្រ បតាម ច្បាប់។
ការធ្វើអធិការកិច្ច និងការណែនាំអំពីការអនុវត្តច្បាប់ បានចូលរួមកាត់បន្ថយ វិវាទកា រងាររួម និងជំរុញ ឱ្យមាន កិច្ចសហកា រល្អប្រសើ ររវាង និយោជក និង កម្មករនិយោ ជិត ដោយ សារទំនាក់ទំនងវិជ្ជាជីវៈមា នលក្ខណៈកាន់តែ សុខ ដុមរមនា ។
អ្នក នាំពាក្យ ក្រ សួងការងា ររូបនេះបានសង្កត់ធ្ងន់ថា ការកែទម្រ ង់ប្រព័ន្ធអធិការកិច្ចការ ងាររបស់ក្រសួ ង មិនមានគោល ដៅផ្តោតសំខាន់តែ លើការ ផាកពិន័យ ឬដាក់សម្ពា ធលើរោងច ក្រសហគ្រាសនោះ ទេប៉ុន្តែ ផ្តោតលើការចុះជួយណែ នាំ សម្របសម្រួល និងជំរុ ញឱ្យនិយោ ជកយល់ដឹ ងកាន់តែ ច្បា ស់ អំពី កាតព្វកិច្ច និងការអនុ វត្តច្បាប់ ការងារ។
លោកបានលើកឡើង ថា ការធ្វើឱ្យប្រព័ ន្ធអធិការកិច្ចមានប្រសិទ្ធភាព និងកាត់បន្ថយបន្ទុកមិនចាំបាច់លើវិស័យឯកជន គឺជាផ្នែកមួយនៃការ បង្កើត បរិ យា កាសអាជីវកម្មដែលមានភាពអំណោយផល ស្របតាមគោលដៅលើកកម្ពស់ផលិតភាព ការទាក់ទាញការវិនិយោគ និងកា ររក្សាស្ថិរភាពកា រ ងា រជូ នប្រជាពលរដ្ឋកម្ពុជា។
ជាមួយគ្នានេះ ការអនុវត្តច្បាប់ការងារប្រកបដោយប្រសិទ្ធភាព ការការពារសិទ្ធិកម្មករនិយោ ជិត និងការរក្សាបា ននូវទំ នាក់ទំន ងវិជ្ជាជីវៈល្អរវាង ភាគីពាក់ព័ន្ធ ត្រូវបានចាត់ទុកថា ជាកត្តាសំខាន់ក្នុងការរក្សាស្ថិរភាពផលិតក ម្ម និងបង្កើតបរិយាកាសអាជីវកម្មប្រកបដោយទំនុកចិត្ត ដែល អាចចូលរួម ជំរុញកំណើន សេដ្ឋកិច្ចជាតិ ។
ដូច្នេះក្នុងរយៈពេល ៣ឆ្នាំនៃ អាណត្តិថ្មីនេះ ការធ្វើអធិ ការកិច្ចកា រងាររបស់ ក្រសួងការងារ មិនត្រឹមតែ ផ្តោតលើកា រត្រួតពិនិ ត្យការអនុវត្ត ច្បាប់ ប៉ុណ្ណោះ ទេ ប៉ុន្តែបាន បន្តវិវឌ្ឍទៅជាយន្តកា រជួយណែនាំ និងសម្រ ប សម្រួល ដើម្បី ឱ្យទាំង កម្មករនិ យោជិត និងនិ យោជកទទួ លបាន ផល ប្រយោជន៍ ពី បរិ យាកា សការងារដែ លមានសុវត្ថិភា ព ស្ថិរភាព និងអនុលោមតាម ច្បាប់៕
