ក្រសួងព័ត៌មាន សហការជាមួយគណៈកម្មការចំពោះកិច្ច ប្រយុទ្ធ ប្រឆាំង ការ ឆបោក តាម ប្រព័ន្ធ បច្ចេក វិទ្យា និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ដឹកនាំអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ សរុប ចំនួន ៣៩ ស្ថាប័ន ចុះផលិតព័ត៌មាន នៅអតីតទីតាំង online scams មានឈ្មោះថា មជ្ឈមណ្ឌល ពាណិជ្ជ កម្មម៉ឺនជ័យ ឬ ៨ park ស្ថិតនៅតំបន់ច្រកទ្វាអន្តរជាតិម៉ឺនជ័យក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង។
អតីតទីតាំង online scams ត្រូវបានគណៈបញ្ជាការឯកភាពខេត្តព្រៃវែង បានចុះ ប្រតិបត្តិ ការ បង្ក្រាប នៅដើមខែកុម្ភៈ និងបានបង្ក្រាបរួចរាល់នៅពាក់កណ្តាលខែកុម្ភៈ។ បន្ទាប់មក នៅថ្ងៃទី៣ ខែ មេសា ឆ្នាំ២០២៦ ចៅក្រមស៊ើបអង្កេតបានចុះអនុវត្តដីការឆែកឆេរ និងបាន បិទ ឃុំ ទីតាំង ទាំង ស្រុង ។
ទីតាំង8 park ត្រូវសាងសង់នៅឆ្នាំ២០២៣ ហើយនៅ២០២៤ មានវត្តមានជន បរទេស ចូល មក បម្រើ ការងារ ដែលមានប្រមាណ ៧ពាន់នាក់ នៅឆ្នាំ២០២៥ កើនឡើងជិត ២ម៉ឺននាក់ ក្នុង នោះ មាន ជន ជាតិចិន ប៉ាគីស្ថាន ឥណ្ឌា និងនេប៉ាល់ជាដើម។
នៅ ខែ តុលា ឆ្នាំ២០២៥ សមត្ថកិច្ចបានធ្វើការស៊ើបអង្កេតលើបុគ្គល ចេន ហ្សី រហូតដក សញ្ជាតិ បុគ្គល ចេន ហ្សី បញ្ជូនទៅកាន់ប្រទេសចិនវិញ។ បន្ទាប់មកនៅទីតាំង 8 park មានជន បរទេស ចាក ចេញ ជា បន្តបន្ទាប់ តាមរយៈការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញ ត្រូវបានរកឃើញ ថា ទីតាំង នេះ ជា របស់ក្រុមហ៊ុន ព្រីន គ្រុប។
ចំពោះអ្នកអភិវឌ្ឍទីតាំង8 park មានបុគ្គល៣រូបគប់គិតគ្នា ដែលក្នុង នោះ រួម មាន៖ ជន ជាតិ ចិន ចំនួន ពីរ រូបជាម្ចាស់កម្មសិទ្ឋិករ កំពុងរត់គេចខ្លួន និងត្រូវបានសមត្ដកិច្ចកម្ពុជា សហការ ជាមួយ សមត្ថ កិច្ចអន្តរជាតិ ដើម្បីតាមចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់ និងម្នាក់ទៀតជាជនជាតិខ្មែរ ឈ្មោះ អៀង សុខលីមជាអ្នកឈរឈ្មោះ ដែលបច្ចុប្បន្ន ត្រូវ បាន តុលាការ សម្រេច ឃុំ ខ្លួន នៅ ពន្ធនាគារ រាជធានី ភ្នំពេញ ។
គួរបញ្ជាក់ដែរថា គិតចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ខែសីហា ឆ្នាំ២០២៦ អាជ្ញាធរមាន សមត្ថ កិច្ច កម្ពុជា បានបើកប្រតិបត្តិការស៊ើបអង្កេតលើទីតាំងសង្ស័យបានជាង ៨៣០កន្លែង និងបាន ចុះ បង្ក្រាប ជាក់ ស្តែងចំនួន ៦៦៣ទីតាំង ក្នុងនោះបានគ្រប់គ្រង និងកម្ទេចទីតាំង online scams ទ្រង់ ទ្រាយធំបានជាង៨០កន្លែង និងបានបណ្តេញចេញមុខសញ្ញាជនសង្ស័យជាជនបរទេសជាង ២ម៉ឺនាក់៕
