កម្លាំងចំរុះគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌឫស្សីកែវ ដឹកនាំដោយ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ នៅល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦នេះ បានចុះត្រួតពិនិត្យឃ្លាំងស្តុកសាច់បង្កក រួមមានដូចជាប្រហិតសាច់ក្ដាម សាច់គោ សាច់បង្កង ជាដើម ដែលទីតាំងដ៏ធំនេះស្ថិតក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ក្រោយសង្ស័យថា សាច់បង្កកទាំងអស់ភាគច្រើន គឺនាំចូលមកពីប្រទេសថៃ។

លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌបានឱ្យដឹងថា ឃ្លាំងខាងលើនេះត្រូវបានប្រើប្រាស់ជាកន្លែងស្តុកសាច់បង្កក ក្នុងបរិមាណច្រើនរហូតដល់រាប់សិបតោនក្នុងមួយថ្ងៃ ហើយបន្តចែកចាយទៅកាន់ទីផ្សារនានាក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្ត។

ទីបំផុត​ខ្ញុំ​រកមុខអ្នកនាំ​ជង្គង់​មាន់​ ជេីងមានពីថៃមកឃេីញហេីយ

ចំណាយ​ពេល​មួយថ្ងៃ​នេះ​ ថ្វីត្បិត​តែនឿយហត់បន្តិច​ តែ​សប្បាយ​ចិត្ត​ណាស់​ ព្រោះ​បានរកឃេីញ​ជង្គង់មាន់​ សាច់មាន់​ក្លាសេ​ វេចខ្ចប់​មាន​អក្សរថៃ​ ដែល​លោកស្រី​ អ៉ឹម​ សុផាណារ៉ា​ និង​ ស្វាម៉ី​ នាំចូលមកពី​ប្រទេសថៃ​រក្សាទុកនៅ​ឃ្លាំងចែកចាយស្ថិតនៅភូមិ​ធ្លក​ សង្កាត់​ គោករការ​ ខណ្ឌ​ ព្រែកព្នៅ​ រាជធានីភ្នំពេញ​ ។ តេីលោកស្រី​ និង​ ស្វាម៉ី​ នាំចូល​តាម​ច្រកណា​ ? នេះ​ជាសំណួរដែល​មហាជន​ទូទាំង​ប្រទេស​ចង់​ដឹងបំផុត​ ។ ជាពិសេស​ពាក់​ព័ន្ធ​សមត្ថកិច្ច​ណា​ខ្លះ​ ?

ខណៈពេលនេះ​ សមត្ថកិច្ច​នគរបាល​រាធានីភ្នំពេញ​ និង​ អង្គភាពជំនាញ​ពាក់ព័ន្ធ​ក្រោមការ​សម្របសម្រួល​ពី​តំណាង​អយ្យការ​អមសាលាដំបូង​រាជធានីភ្នំពេញ​ កំពុង​ត្រួត​ពិនិត្យ​ ឆែកឆេរ​ ដេីម្បី​កសាងំណុំរឿង​ចាត់ការតាម​និតិវិធី​ច្បាប់​ ។អាចជារូបភាពនៃ មនុស្សម្នាក់ ឬច្រើននាក់ និង អត្ថបទអាចជារូបភាពនៃ អត្ថបទមិន​មាន​ការពណ៌នា​រូបថត​ទេ។អាចជារូបភាពនៃ មនុស្សម្នាក់ ឬច្រើននាក់ និង អត្ថបទអាចជារូបភាពនៃ អត្ថបទអាចជារូបភាពនៃ អត្ថបទអាចជារូបភាពនៃ អត្ថបទអាចជារូបភាពនៃ អត្ថបទអាចជារូបភាពនៃ មនុស្សម្នាក់ ឬច្រើននាក់មិន​មាន​ការពណ៌នា​រូបថត​ទេ។

Leave a Reply

Your email address will not be published. Required fields are marked *