យោងតាមព័ត៌មានបឋមនៃក្រុមប្រតិបត្តិការចុះឆែកឆេរ​ នៅសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦​ បានឲ្យដឹងថា ឃ្លាំងខាងលើនេះត្រូវបានប្រើប្រាស់ជាកន្លែងស្តុកសាច់បង្កកក្នុងបរិមាណច្រើនរហូតដល់រាប់រយតោនក្នុងមួយថ្ងៃ ដោយមានម្ចាស់អាជីវកម្មជាច្រើននាក់រួមគ្នាជួលកន្លែងសម្រាប់រក្សាទុកទំនិញរបស់ខ្លួន ហើយបន្តចែកចាយទៅកាន់ទីផ្សារនានាក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្ត។

ទោះជាយ៉ាងនេះក៏ដោយ​ មន្ត្រីជំនាញនៅមិនទាន់បញ្ជាក់ជាផ្លូវការនៅឡើយទេថា សាច់បង្កកដែលស្តុកទុកនៅក្នុងឃ្លាំងដ៏ធំនេះ ពិតជាត្រូវបាននាំចូលពីប្រទេសថៃ ឬពីប្រភពណា និងមានឯកសារច្បាប់ត្រឹមត្រូវ ឬមានភាពមិនប្រក្រតីណាមួយដែរ។អាចជារូបភាពនៃ សត្វរញីអាចជារូបភាពនៃ ផ្សិតមិន​មាន​ការពណ៌នា​រូបថត​ទេ។អាចជារូបភាពនៃ អត្ថបទមិន​មាន​ការពណ៌នា​រូបថត​ទេ។អាចជារូបភាពនៃ អត្ថបទអាចជារូបភាពនៃ អត្ថបទ

Leave a Reply

Your email address will not be published. Required fields are marked *