សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា នៅ ព្រឹក ថ្ងៃ ទី១ ១ ខែមិថុនា ឆ្នាំ២០២៦នេះ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តបន្ទាយមានជ័យ ចំនួន ១០៣៥ នាក់ នៅសាលប្រជុំក្នុងសាលាខេត្តបន្ទាយមានជ័យ។
មាន ប្រសាសន៍សំណេះសំណាលនាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន កោតសរសើរ និង ទទួល ស្គាល់ ចំពោះ ការដឹកនាំ របស់ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ កិច្ចខិត ខំប្រឹងប្រែង របស់ ក្រុម ការងារ ចុះមក ជួយនៅខេត្តបន្ទាយមានជ័យ និងកិច្ច ខិតខំ ប្រឹងប្រែង របស់ ក្រុម ការងារ ចំពោះកិច្ច ដឹកនាំ ដោយឯកឧត្តម គន់ គីម និងកសាងដោយឯកឧត្តម ខេង សាមេធ និង ការចូលរួម ដោយ ក្រសួងឧស្សហកម្ម សិប្បកម្ម និងនវានុវត្តន៍លើការតភ្ជាប់បណ្តាញទឹក ក្រសួងរ៉ែ និង ថាមពល លើការតភ្ជាប់អគ្គិសនី និងក្រសួងគ្រប់ផ្នែកពាក់ព័ន្ធ ដែល បាន ជួយ ដល់ ប្រជា ពលរដ្ឋ ភៀស សឹក និង ការរៀបចំលំនៅដ្ឋានបណ្តោះអាសន្ន។
សម្តេចតេជោ ហ៊ុន សែន បានណែនាំដល់អាជ្ញាធរនិងមន្ត្រីខេត្តបន្ទាយមានជ័យ ត្រូវយកចិត្តទុក ដាក់ អោយ បានដិតដល់ចំពោះគ្រួសារយុទ្ធជនពលី យុទ្ធជនពលី និងយុទ្ធជននៅសមរភូមិ មើល ការ ខុស ត្រូវ លើបញ្ហានេះ ខណៈអ្នកនៅខាងមុខយកទ្រូងការពារគ្រាប់ដើម្បីក្តីសុខរបស់យើង ដូច្ចេះ យើង ត្រូវយកចិត្តទុកដាក់លើគ្រួសាររបស់ពួកគាត់។
សម្តេចតេជោ ណែនាំដល់មន្ត្រីទាំងអស់ ខិតខំរក្សាស្ថេរភាពនយោបាយ សន្តិសុខសណ្តាប់ ធ្នាប់ សង្គម ពិសេសត្រូវយកចិត្តទុកដាក់ខ្ពស់លើការបង្ក្រាបស្កេមអនឡាញ ខណៈបច្ចុប្បន្ន មាន ការ បែក សំបុក ធំ ត្រូវប្រយ័ត្នការបំបែកទៅជាក្រុមតូចៗតាមដានអោយដិតដល់ និងបញ្ហាក្មេងទំនើង បន្ត អនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព។
សម្តេចតេជោអំពាវនាវអោយខិតខំសន្សំសំចៃ លើការប្រើប្រាស់ផ្សេងៗ ហើយទាក់ទង ការ រួម ចំណែក ក្នុង ក្រប ខណ្ឌម៉ាក្រូសេដ្ឋកិច្ចគឺការប្រមូលចំណូលចូលរដ្ឋ សម្តេចតេជោណែនាំដល់ខេត្ត នៅ តាម ព្រំដែន ខិតខំក្នុងការប្រមូលពន្ធ ក្នុងនោះមានចំណូលថ្នាក់ជាតិ និងចំណូល ថ្នាក់ ក្រោម ជាតិ រួមទាំងចំណូលមិនមែនសារពើពន្ធ។
សម្តេចតេជោ ជំរុញបន្ថែមឲ្យអនុវត្តវិធានការការពារធនធានធម្មជាតិនៅក្នុងមូលដ្ឋាន ខណៈ ខេត្ត បន្ទាយ មាន ជ័យមានធនធានធម្មជាតិនិងបេតិកភណ្ឌដែរ ដូច្ចេះត្រូវចូលរួមក្នុងការការពារ។
សម្តេច តេជោ ណែនាំអោយយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជននិងនិវត្តជនក្នុងមូលដ្ឋាន សួរ សុខ ទុក្ខ ដល់ពួកគាត់ ក្នុងនោះរួមទាំងគ្រួសារអតីតយុទ្ធពលពលី ក៏ត្រូវយក ចិត្ត ទុក ដាក់ លើ ប្រពន្ធ កូន របស់ ពួកគាត់។
បើ តា មរបាយការណ៍របស់ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ខេត្ត បន្ទាយ មានជ័យ មាន៩ក្រុង-ស្រុក ៦៧ឃុំ-សង្កាត់ ៦៦៧ភូមិ និងប្រជាពលរដ្ឋចំនួន ២០៨.៧៨៥ គ្រួសារ ស្មើនឹងមនុស្សរាយ៨៧៩.៥៨៥នាក់ (ស្រី៤៣១.៦៣០នាក់)។ ខេត្ត មានព្រំប្រទល់ខាងជើងទល់នឹងខេត្តឧត្តរមានជ័យ ខាងកើតទល់នឹងខេត្តសៀមរាប ខាងត្បូង ទល់នឹងខេត្តបាត់ដំបង ខាងលិចជាប់នឹងប្រទេសថៃ ប្រវែងសរុប១៥៣គ.ម មានក្រុងស្រុកចំនួន៥៖ ក្រុងប៉ោយប៉ែត ស្រុកម៉ាឡៃ ស្រុកអូរជ្រៅ ស្រុកស្វាយចេក និងស្រុកថ្មពួក។ មានច្រកទ្វារព្រំដែនចំនួន៤គឺ៖ ច្រកទ្វារព្រំដែនអន្តរជាតិ ប៉ោយប៉ែត ច្រកទ្វាព្រំដែនអន្តរជាតិស្ទឹងបត់ ដែលមុនពេលសង្គ្រាមច្រកទាំងពីរនេះ សម្រាប់ភ្ញៀវទេសចរណ៍ជាតិ- អន្តរជាតិចេញ-ចូល និងការដោះដូរទំនិញ និងច្រកទ្វារព្រំដែនតំបន់ចំនួន២គឺ ច្រកទ្វារព្រំដែនតំបន់ម៉ាឡៃ ស្ថិតក្នុង ស្រុកម៉ាឡៃ និងច្រកទ្វារព្រំដែនតំបន់បឹងត្រកួន ស្ថិតក្នុងស្រុកថ្មពួក ជាច្រកដែលប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែន ចេញ-ចូលដោះដូរទំនិញ និងកសិផលផ្សេងៗ។ល។ បច្ចុប្បន្នច្រកទ្វារទាំងបួននេះត្រូវបានបិទទាំងស្រុង ប៉ុន្តែ រាល់ កសិផល និងផលិតផលផ្សេងៗ ត្រូវបានដឹកទៅកាន់ប្រទេសវៀតណាម និងប្រទេសជាមិត្តផ្សេងៗទៀតជំនួសវិញ។
សូមបញ្ជាក់ថា ដំណើរអញ្ជើញចុះមូលដ្ឋានរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងខេត្តបន្ទាយមានជ័យនេះជាជំនួបលើកទី១៤ហើយ និងសរុបមកដល់ពេលនេះមាន សមាជិកក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងមន្ត្រីនៃមន្ទីរអង្គភាពនានានៅជុំវិញខេត្តចំនួន១៦ហើយ ដែលបានជួបសំណេះសំណាលជាមួយសម្តេចប្រមុខរដ្ឋស្តីទី ខណៈខេត្តជាប់គ្នាខ្លះ ត្រូវរួមបញ្ចូលគ្នា៕





