ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចខណ្ឌចំការមនបានបើកប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ចំនួនពីរនៅក្នុងបុរីរីវើរ៉ា និងបុរីដាយមិនវ័ន ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ៧នាក់ និងដកហូតស៊ីមកាតបរទេសរាប់ម៉ឺនស៊ីម រួមទាំងវត្ថុតាងជាច្រើន។ ការបង្ក្រាបនេះបានធ្វើឡើងកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ នៅទីតាំងចំនួនពីរក្នុងខណ្ឌចំការមន។ កិច្ចប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)...
ilovenewscambodia
អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បាននាំខ្លួនមន្រ្តីក្រសួងការបរទេសម្នាក់ និងបក្ខពួកទៅសួរចម្លើយពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។ មន្រ្តីក្រសួងការបរទេសដែល ACU នាំខ្លួនឈ្មោះ ថូ សំណាង ជាទីប្រឹក្សាក្រសួងជំនួសវិញ មានឋាន:ស្មើអគ្គនាយក។ ឯកឧត្តម ទេសរដ្ឋមន្រ្តី...
ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានព្រះរាជបន្ទូលបញ្ជាក់ថា «វិមានសាមគ្គីភាព» នៃព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាថ្មីនេះ គឺជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្នទៅនឹងភាពថ្កុំថ្កើងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល។ ព្រះករុណាព្រះមហាក្សត្រ មានព្រះរាជបន្ទូលបញ្ជាក់បែបនេះ ក្នុងឱកាស យាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតក្នុងព្រះរាជពិធីសម្ពោធ វិមានសាមគ្គីភាព...
កំពង់ស្ពឺ៖ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញ មកដោយផ្ទាល់ដើម្បីប្រគល់ផ្ទះថ្មី ចំនួន ៦ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិតផ្ទាល់...
JICA កំពុងអនុវត្តគម្រោង៤បន្ថែមទៀតក្នុងការជួយដល់រាជធានីភ្នំពេញ ដើម្បីរួមចំណែកធ្វើឱ្យរាជធានីភ្នំពេញមានការអភិវឌ្ឍប្រកបដោយចីរភាព។ ខណៈអញ្ជើញជួបសម្តែងការគួរសមជាមួយឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ នៅសាលារាជធានីភ្នំពេញ លោក សានុយ កាហ៊្សុម៉ាសា (Mr....
នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងលោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក...
នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦អ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ពីសាធារណរដ្ឋហ្វីលីពីន ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចច្រកទ្វារព្រំដែនអនុ្តរជាតិស្ទឹងបត់...
ភ្នំពេញ៖ លោកសាស្ត្រាចារ្យ កាវ ហ្វៃ នាយកសាកលវិទ្យាល័យការបរទេសចិន បានបង្ហាញការ កោតសរសើរមិនដាច់ពីមាត់អំពីស្ថានភាពនៃសន្តិភាព ស្ថិរភាព ដែលជាកត្តាសំខាន់នៅក្នុងការអភិវឌ្ឍប្រទេសកម្ពុជា។ នាយកសាកលវិទ្យាល័យការបរទេសចិន (CFAU) បានបង្ហាញការកោតសរសើរបែបនេះ ក្នុងឱកាស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា...
គ្រោះមហន្តរាយទឹកជំនន់កាលពីថ្ងៃទី១៩ ខែសីហា បានវាយប្រហារយ៉ាងធ្ងន់ធ្ងរនៅភាគខាងជើងប្រទេសថៃ ជាពិសេសនៅក្នុងស្រុកពួ ខេត្តណាន បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងលើសពី ៤ អ៊ីញពេញមួយយប់ បណ្តាលឱ្យលិចលង់ផ្លូវថ្នល់ បំផ្លិចបំផ្លាញយានជំនិះ និងបណ្ដាលឱ្យស្ពានចំនួនពីរត្រូវខូចខាតទាំងស្រុង។ ផលប៉ះពាល់នៃគ្រោះទឹកជំនន់នេះ បានធ្វើឱ្យស្ទះចរាចរណ៍លើផ្លូវជាតិចំនួន ៧ ខ្សែ នៅក្នុងខេត្តណាន និងខេត្តផាយ៉ាវ...
ភ្នំពេញ ៖ ឯកឧត្តម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញបានណែនាំឱ្យគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ និងចៅសង្កាត់ទាំងអស់ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងល្បែងស៊ីសងគ្រប់ប្រភេទឱ្យអស់ពីមូលដ្ឋាន។ ការណែនាំបែបនេះបានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកា គណៈកម្មាធិការគណបក្សសង្កាត់ច្បារអំពៅទី១ ច្បារអំពៅទី២, និរោធ និងព្រែកប្រា នៃខណ្ឌច្បារអំពៅ...
