ilovenewscambodia

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានចេញសេចក្តីអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រទេស ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តតាមវិធានការណែនាំនានា ដើម្បីការពារសុខភាព និងអាយុជីវិត ត្រៀមបង្ការ និងឆ្លើយតបនឹងគ្រោះទឹកជំនន់ ដែលអាចកើតមានឡើងជាយថាហេតុ។ ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីក្រសួងធនធានទឹក និងឧតុនិយមបានជូនដំណឹងជាបន្តបន្ទាប់អំពីស្ថានភាពភ្លៀងធ្លាក់ច្រើន ដែលអាចបង្កជាជំនន់ទឹកភ្លៀងរហ័ស និងការហក់ឡើងនៃកម្រិតទឹកស្ទឹង ព្រែក។ ដើម្បីកាត់បន្ថយហានិភ័យ...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអញ្ជើញចូលរួមប្រជុំរដ្ឋសភា ក្នុងសម័យប្រជុំលើកទី៦ នីតិកាលទី៧ ដើម្បីធ្វើការពិភាក្សា និងអនុម័ត លើរបៀបវារៈចំនួន៥។ ១-ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ចំនួន...
(ភ្នំពេញ)៖ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា ក្នុងរយៈពេលជាង ២ខែប៉ុណ្ណោះ កម្មវិធីទទួលស្គាល់ជំនាញអតីតពលករខ្មែរ ដែលវិលត្រឡប់មកពីប្រទេសថៃ សម្រេចបានអ្នកចូលរួមជាង ៧,៥០០នាក់ ដែលជាលទ្ធផលលើសការរំពឹងទុក បើធៀបនឹងផែនការដែលគ្រោងសម្រេចនៅក្នុងឆ្នាំ២០២៦។ បច្ចុប្បន្ន ក៏នៅមានអតីតពលករជាច្រើនរយនាក់ទៀត...
លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកា វិទ្យុ-ទូរទស្សន៍បាយ័ន បានអញ្ជើញប្រគល់អំណោយផ្ទះទេវតា១ខ្នងទៀត ជូនលោក ជឹម សុជាតិ អាយុ៣៦ឆ្នាំ រស់នៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ។ លោកជាបុរសពោះម៉ាយដោយប្រពន្ធបានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍កាលពីឆ្នាំមុន ដោយ បន្សល់ទុកនូវកូនកំព្រាតូចៗចំនួន៦នាក់...
ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការកងទ័ពជើងទឹក អនុប្រធានប្រចាំការ និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានឲ្យដឹងថា បញ្ជាការដ្ឋានកងទ័ពជើងទឹក បានត្រៀមកម្លាំងជាងមួយពាន់នាក់ រួមទាំងសម្ភារៈសង្រ្គោះគ្រប់បែបយ៉ាង ដើម្បីជួយអន្តរាគមន៍ដល់ពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗដែលកើតឡើងជាយថាហេតុណាមួយ នៅតាមបណ្តារាជធានី និងខេត្ត។ ឯកឧត្តម ឧត្តមនាវីឯក...
ភ្នំពេញ ៖ ឆមាសទី១ឆ្នាំ២០២៦ អង្គភាពច្រកចេញចូលតែមួយរាជធានីភ្នំពេញផ្តល់សេវាជូនពលរដ្ឋបានជាង១២ម៉ឺនសេវា។ នេះជាការលើកឡើងរបស់ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញក្នុងឱកាសដឹកនាំអង្គប្រជុំស្តីពីការចុះពិនិត្យ និងវាយតម្លៃការផ្តល់សេវារដ្ឋបាលតាមអង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលរាជធានីភ្នំពេញ ដែលបានធ្វើឡើងនាព្រឹកថ្ងៃទី១៣ ខែកក្ដដា២០២៦ ដើម្បីឱ្យការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញកាន់តែល្អប្រសើរបន្ថែមទៀត ពិសេសផ្តោតសំខាន់លើការផ្តល់សេវាសុរិយោដី និងសំណង់។ កិច្ចប្រជុំនេះ...
(បាងកក)៖ ក្រុមមន្ត្រីនៅក្នុងប្រទេសថៃ បានឱ្យដឹងថាអគ្គិភ័យបានឆាបឆេះក្លឹបដ៏ល្បីមួយកន្លែងក្នុងទីក្រុងបាងកក ដោយបានសម្លាប់មនុស្ស ២៧នាក់ និង២២នាក់រងរបួសធ្ងន់ធ្ងរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters។ លោកនាយករដ្ឋមន្ត្រីថៃ Anutin Charnvirakul ដែលបានចុះត្រួតពិនិត្យដោយផ្ទាល់ដល់កន្លែងកើតហេតុដែលអគ្គិភ័យបានឆាបឆេះនៅម៉ោង ១១៖៥៧នាទីយប់ កាលពីថ្ងៃអាទិត្យ ទី១២ ខែកក្កដា ឆ្នាំ២០២៦...
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅយប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦នេះបានបញ្ជាក់ឱ្យដឹងថា នៅថ្ងៃនេះសម្តេចបានផ្ញើសារជូនលោកប្រធានាធិបតីបារាំង ម៉ាក្រុង ដោយសម្តេចមានជំនឿទុកចិត្តលើក្រុមបាល់ទាត់បារាំង និងជូនពរក្រុមបាល់ទាត់បារាំងឱ្យទទួលបានជោគជ័យ លើកពានបាល់ទាត់ពិភពលោក ឆ្នាំ២០២៦ ។ សម្តេចបានបង្ហោះសារដូច្នេះថា «ថ្ងៃនេះខ្ញុំបានជូនសារមួយជូនម៉ាក្រុង...
សភាប្រើភាសាបារាំងជិតមួយរយប្រទេស បានចេញមុខអំពាវនាវឲ្យភាគីថៃ គោរពនូវអធិបតេយ្យ និង បូរណភាពទឹកដីកម្ពុជា និងត្រូវគោរពបទឈប់បាញ់ និងកិច្ចព្រមព្រៀងនៃសេចក្តីថ្លែងការណ៍ ស្តីពីសន្តិភាព កូឡាឡាំពួ ហើយត្រូវ បញ្ឈប់ រាល់ សកម្មភាព ទាំង ឡាយណាដែលបង្កឡើង ជាឯកតោភាគី ពី...