ភ្នំពេញ៖ គណ:បញ្ជាការឯកភាពរាជធានីភ្នំពេញបានចុះត្រួតពិនិត្យ និងឆែកឆេរទីតាំងផ្ទះមួយកន្លែង នៅក្នុងមូលដ្ឋានខណ្ឌទួលគោក បានរកឃើញពាក់ព័ន្ធលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ក្រោមរូបភាពវិនិយោគ (Investment Scams) ដោយបានឃាត់ខ្លួនជនសង្ស័យ២៥នាក់ព្រមទាំងដកហូតបានវត្ថុតាងសម្រាប់ប្រព្រឹត្តបទល្មើសមួយចំនួន។ លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា នៅរាត្រីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង១៩និង២០នាទី...
ព័ត៌មានជាតិ
រយៈពេលមួយឆ្នាំ ចាប់តាំងពីយោធាថៃបើកការវាយប្រហារដោយខុសច្បាប់ រំលោភអធិបតេយ្យភាពកម្ពុជា ពលរដ្ឋភៀសសឹកចំនួន៦៤៥គ្រួសារ កំពុងរស់នៅជម្រកបណ្តោះអាសន្ន នៃមណ្ឌលភៀសសឹកភូមិតាកឹងបៃតង ឃុំថ្មី ស្រុកគូលែន ខេត្ពព្រះវិហារ នៅតែទន្ទឹងរង់ចាំដោយការឈឺចាប់ ភ័យខ្លាច ដោយសង្ឈឹមថា ពួកគាត់នឹងអាចវិលត្រលប់ទៅលំនៅឋានវិញ។ គិតត្រឹមថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦នេះ សល់តែមួយថ្ងៃទៀត...
លោក Thomas Andrews អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថាន ភាពសិទ្ធិមនុស្សនៅកម្ពុជាបានសម្តែងនូវក្តីបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន និងបានគូសបញ្ជាក់ថា លោកនឹងទៅពិនិត្យស្ថានភាពសិទ្ធិមនុស្ស របស់ជនភៀសសឹកដោយផ្ទាល់។ ការសម្តែងការព្រួយបារម្ភនេះ នៅក្នុងជំនួបពិភាក្សាជាមួយឯកឧត្តម កែវ សុទ្ធិ អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦...
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានជួបពិភាក្សាជាមួយធុរៈកិច្ចនៃសាធារណរដ្ឋប្រជាមានិតចិន តំណាងឲ្យក្រុមហ៊ុនធំៗចំនួន ៦០ នៅ សណ្ឋាគារ Fairfield ស្ថិតក្នុង សង្កាត់ ផ្សារដេប៉ូ ៣ ខណ្ឌទួលគោក...
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង សហ ប្រតិបត្តិការអន្តរជាតិ បានទទួលជួបពិភាក្សាការងារ ទ្វេភាគីជាមួយ ឯកឧត្តម Cho Hyun រដ្ឋមន្ត្រីការបរទេសនៃសា ធារណរដ្ឋកូរ៉េ នៅរសៀលថ្ងៃទី២៣...
ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានណែនាំយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរខណ្ឌ និងសង្កាត់ទាំងអស់ ឱ្យបន្តបម្រើប្រជាពលរដ្ឋឱ្យបានគ្រប់ជ្រុងជ្រោយទាំងផ្នែកជីវភាព ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងការរស់នៅប្រចាំថ្ងៃ។ ការណែនាំនេះ មានគោលបំណងពង្រឹងជំនឿទុកចិត្ត ការគោរពស្រលាញ់ពីប្រជាពលរដ្ឋ ដើម្បីបន្តគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។...
អ្នករាយការណ៍ពិសេស ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UN) ប្រចាំនៅកម្ពុជា ចង់ទៅពិនិត្យស្ថានភាពជនភៀសសឹកម្ពុជានៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដោយ ផ្ទាល់ភ្នែកដើម្បីឈ្វេងយល់ ពី ទុក្ខលំបាកយ៉ាង ពិតប្រាកដ របស់ ជនភៀសសឹកកម្ពុជាដែល រង គរោះ ដោយ សារ...
រដ្ឋធានីម៉ានីល៖ ក្នុងឱកាសចូលរួមកិច្ចប្រជុំពិសេសលើកទី១ ឆ្នាំ២០២៦ របស់គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) នៅសាធារណរដ្ឋហ្វីលីពីន តំណាងកម្ពុជាបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពប្រជាពលរដ្ឋកម្ពុជាជាង ២០,០០០ នាក់ ដែលកំពុងរងផលប៉ះពាល់ដោយមិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញបាន។ ឯកឧត្តម ប៉ា ប៉ុណ្ណារ៉ាដា តំណាងរងកម្ពុជាប្រចាំអាយឆា និងជាសមាជិក គ.ស.ម.ក....
នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម និងវិស័យឯកជនកម្ពុជាចូលរួមក្នុង “វេទិកាផ្គូផ្គងធុរកិច្ចរវាងកម្ពុជា និងហ្វីលីពីន ក្នុងវិស័យកសិកម្ម” សំដៅតភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជនទាំងពីរឱ្យកាន់តែជិតស្និទ្ធចំគោលដៅទីផ្សារ និងតម្រូវការជាក់ស្តែងរបស់ប្រជាជននៃប្រទេសទាំងពីរ។ ក្នុងវេទិកាផ្គូផ្គងធុរកិច្ចនេះ មានការចូលរួមពីក្រុមហ៊ុនឯកជនកម្ពុជា និងហ្វីលីពីនសរុបប្រមាណ...
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូវិនិយោគិន ដែលដឹកនាំដោយឯកឧត្តមឯកអគ្គរដ្ឋទូត Brian D. McFeeters ប្រធាន និងជានាយកប្រតិបត្តិនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។ គណៈប្រតិភូ USABC មានបណ្ដាក្រុមហ៊ុនវិនិយោគក្នុងវិស័យសក្តានុពល...
