Month: June 2026

កូរ៉េបង្ហាញឆន្ទៈបន្តថែរក្សាពាណិជ្ជកម្មទ្វេភាគី និងបន្តជំរុញធុរកិច្ចខ្លួនមកវិនិយោគនៅកម្ពុជា

សេអ៊ូល: រដ្ឋមន្ត្រីទទួលបន្ទុកពាណិជ្ជកម្មកូរ៉េ បង្ហាញពីឆន្ទៈក្នុងការបន្តថែរក្សាកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគី និងបន្តគាំទ្រជំរុញ ឱ្យសហគមន៍ធុរកិច្ចពីកូរ៉េ បង្វែរទិសដៅមកសិក្សាស្វែងយល់ ពិនិត្យលទ្ធភាពបណ្តាក់ទុននៅកម្ពុជាបន្ថែម ជាពិសេសលើវិស័យដែលផ្តល់ នូវតម្លៃបន្ថែមខ្ពស់។ ឯកឧត្តម Yeo Han-koo រដ្ឋមន្ត្រីទទួលបន្ទុកពាណិជ្ជកម្ម នៃសាធារណរដ្ឋកូរ៉េ លើកឡើងនៅក្នុងជំនួបសម្តែងការគួរសម និង ពិភាក្សាការងារជាមួយគណៈប្រតិភូកម្ពុជា ដឹកនាំដោយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦នេះ, ឯកឧត្តមបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ដល់…

រយៈពេល៣ថ្ងៃ ក.ប.ប. រាជធានីភ្នំពេញនិងសមត្ថកិច្ចចម្រុះរកឃើញទំនិញមានប្រភពដើមពីប្រទេសថៃ ចំនួន ១១២មុខ

ភ្នំពេញ ៖ គិតត្រឹមថ្ងៃទី១២ ទី១៣ និងទី១៤ ខែមិថុនា ឆ្នាំ២០២៦ ដែលមានរយៈពេល៣ថ្ងៃ សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ដែលហៅកាត់ថា ក.ប.ប. រាជធានីភ្នំពេញ បានសហការជាមួយសមត្ថកិច្ចចម្រុះ ស្ថាប័នពាក់ព័ន្ធ និងមន្រ្តីនៃអាជ្ញាធរខណ្ឌចំនួន៨ ក្នុងរាជធានីភ្នំពេញបានចុះត្រួតពិនិត្យទីតាំងស្ដុក និងចែកចាយសាច់បង្កក និងផលិតផលផ្សេងទៀតចំនួន៣១ទីតាំង ដែលស្ថិតនៅក្នុងមូលដ្ឋានខណ្ឌទួលគោក ខណ្ឌមានជ័យ ខណ្ឌសែនសុខ ខណ្ឌពោធិសែនជ័យ ខណ្ឌច្បារអំពៅ ខណ្ឌព្រែកព្នៅ ខណ្ឌដង្កោ និងខណ្ឌកំបូល។ នេះបើតាមការឱ្យដឹងពីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង…

គណៈប្រតិភូចម្រុះជាតិសាសន៍មកចូលរួមមហាសន្និបាតកាយឫទ្ធិនារីពិភពលោក បង្ហាញការភ្ញាក់ផ្អើល និងកោតសរសើរពីសំណង់អង្គរដ៏អស្ចារ្យ

សៀមរាប៖ គណៈប្រតិភូចម្រុះជាតិសាសន៍មកចូលរួមក្នុងមហាសន្និបាតកាយឫទ្ធិនារីពិភពលោក (WAGGGS) លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំរបស់សមាគម The Olave Baden-Powell Society (OB-PS) លើកទី៤២ នៅក្នុងខេត្តសៀមរាប បានបង្ហាញការភ្ញាក់ផ្អើល និងកោតសរសើរពីសំណង់អង្គរដ៏អស្ចារ្យរបស់ពិភពលោកនេះ ខណៈពូកគេជាច្រើន មិនធ្លាប់បានមកទស្សនាដោយផ្ទាល់ពីមុនមកនោះទេ ។ ក្នុងពេលទៅទស្សនាប្រាសាទអង្គរវត្ត ដ៏ល្បីល្បាញរបស់ពិភពលោក ជនជាតិបរទេស លើកឡើងថា ពួកគេពិតជាមានភាពកក់ក្ដៅយ៉ាងខ្លាំង នៅពេលឈានជើងដល់ប្រទេសកម្ពុជា មានការទទួលស្វាគមន៍យ៉ាងរាក់ទាក់ ពីសំណាក់ថ្នាក់ដឹកនាំសមាគមកាយឫទ្ធិនារីកម្ពុជា តាំងពីព្រលានយន្តហោះ រហូតដល់កន្លែងស្នាក់នៅ ប្រកបដោយភាពស្និទ្ធស្នាល ។ ពួកគេបានបន្តថា…

អាជ្ញាធររាជធានីបន្តការងារស្តារប្រព័ន្ធលូ និងសម្អាតទរទឹកភ្លៀងក្នុងខណ្ឌចំនួន ៥ ត្រៀមរំដោះជំនន់ទឹកភ្លៀង

ក្រោមការយកចិត្តទុកដាក់ និងណែនាំ ព្រមទាំងឧបត្ថម្ភ គាំទ្រ ពីឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងផែនការត្រៀមរំដោះជំនន់ទឹកភ្លៀង ដើម្បីបញ្ចៀសការជន់លិចផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងរដូវវស្សានេះ រដ្ឋបាលរាជធានីភ្នំពេញ បានស្តារប្រព័ន្ធលូ ស្តារប្រឡាយជាច្រើនខ្សែ និងកសាងស្ថានីយ៍បូមទឹកជាបន្តបន្ទាប់ នៅជាយរាជធានីភ្នំពេញបានរួចរាល់ ហើយបានបន្តការងារស្តារប្រព័ន្ធលូ និងសំអាតទរទឹកភ្លៀងជាច្រើនខ្សែទៀត នៅក្នុងមូលដ្ឋានខណ្ឌចំនួន៥ នៅកណ្តាលរាជធានីភ្នំពេញ។ ជាក់ស្តែងនៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារដឹកនាំដោយ លោក ឯក ឃុនដឿន អភិបាលរងរាជធានីភ្នំពេញ បានចុះស្តារប្រព័ន្ធលូ និងសំអាតទរទឹកភ្លៀងនៅក្នុងមូលដ្ឋានខណ្ឌដូនពេញ…

ស.ស.យ.ក ប្រគល់ពានរង្វាន់ជ័យលាភី តែងនិពន្ធបទចម្រៀង និងកំណាព្យខួបចម្រើនព្រះជន្ម សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ

សហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី ១៤ មិថុនា ឆ្នាំ ២០២៦កន្លងទៅនេះ បានរៀបចំពិធីប្រគល់ពានរង្វាន់ជូនបេក្ខជនជ័យលាភី តែងនិពន្ធបទចម្រៀងនិងកំណាព្យ ក្រោមប្រធានបទ «អបអរសាទរព្រះរាជពិធីខួបចម្រើនព្រះជន្ម គម្រប់៩០ព្រះវស្សា សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត»។ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុង ពិធីប្រគល់ពានរង្វាន់ជ័យលាភី នៃការប្រកួតតែងនិពន្ធបទចម្រៀងនិងកំណាព្យ ក្រោមប្រធានបទ «អបអរសាទរព្រះរាជពិធីខួបចម្រើនព្រះជន្ម គម្រប់៩០ព្រះវស្សា សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ…

រដ្ឋមន្រ្តីក្រសួងការងារ៖កម្ពុជាមានភាពម្ចាស់ ការលើ ការ បណ្ដុះបណ្ដាល និងផ្គត់ផ្គង់ កម្លាំងពលកម្មផ្នែកយានយន្តគ្រប់ប្រភេទ

(ភ្នំពេញ)៖ រាជរដ្ឋាភិបាល ដែលមានក្រសួងការងារ និង បណ្ដុះ បណ្ដាលវិជ្ជាជីវៈជាសេនាធិការ នឹងធ្វើឱ្យ កម្ពុជា មាន ភាព ម្ចាស់ ការលើ ការ បណ្ដុះបណ្ដាល និងផ្គត់ ផ្គង់ កម្លាំ ង ពលកម្ម ផ្នែកយានយ ន្តគ្រប់ប្រភេ ទទាំងស្រុង ចាប់ពីចុង ឆ្នាំ ២០២៧នេះ តទៅ ដើម្បីធ្វើ យ៉ាងណា ធានាលើការផ្គត់ផ្គង់ កម្លាំងពលកម្មឱ្យបានគ្រប់គ្រាន់…

សម្ដេចធិបតី ណែនាំឱ្យរៀបចំគ្រូឱ្យច្បាស់ ប្រាកដ និងមេរៀនឱ្យចំគោលដៅលើការបង្រៀនជំនាញវិជ្ជាជីវៈ

ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញការងារ និងប្រាក់ចំណូល» នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦នេះដែរ, សម្ដេចសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រូវរៀបចំគ្រូបណ្ដុះបណ្ដាលជំនាញឱ្យបានច្បាស់ មានជំនាញពិតប្រាកដ និងរៀបចំមេរៀនឱ្យចំគោលដៅលើការបង្រៀនជំនាញវិជ្ជាជីវៈ។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានសង្គត់ធ្ងន់ទៅកាន់ក្រសួងការងារថា ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនេះត្រូវប្រកាន់ខ្ជាប់ គឺយុវជនក្រោយពេលរៀនចប់ មានចំណេះ ជំនាញ ពិតប្រាកដ អាចបំពេញការងារទៅតាមតម្រូវការទីផ្សារបានដោយមានប្រសិទ្ធភាព។ ដូច្នេះដើម្បីបណ្ដុះបណ្ដាលជំនាញនេះឱ្យមានប្រសិទ្ធភាព ក្រសួងត្រូវត្រៀមលក្ខណៈ គ្រូឱ្យច្បាស់…

សម្ដេចតេជោជំរុញឱ្យកម្ពុជា និងកូឡុំប៊ី ពង្រីកកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម វិនិយោគ ជាមួយគ្នាបន្ថែមទៀត

ក្នុងឱកាសអនុញ្ញាតឱ្យលោកជំទាវ អាលីឈៀ អាឡេចាន់ត្រា អាល់ហ្វ្រារូ ខាស់ស្ទីឡូ (Alicia Alejandra Alfaro Castillo) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋកូឡុំប៊ីប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦នេះ, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា ជំរុញឱ្យកម្ពុជា និងកូឡុំប៊ី ពង្រីកកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម វិនិយោគ និងសេដ្ឋកិច្ចជាមួយគ្នាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ ឯកឧត្តម ជា ធីរិទ្ធ…

កម្ពុជាចាប់ផ្តើមលើកលែងទិដ្ឋាការសាកល្បងដល់ភ្ញៀវទេសចរចិន រយៈពេល៤ខែ ចាប់ផ្តេីមពីរថ្ងៃទី១៥នេះតទៅ

(ភ្នំពេញ)៖ កម្ពុជានឹងចាប់ផ្តើមលើកលែងទិដ្ឋាការដល់ប្រជាជនចិនសាកល្បង ដែលនឹងចាប់ផ្តើមពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ខាងមុខនេះ ដោយភាគីពាក់ព័ន្ធបានត្រៀមលក្ខណៈរួចជាស្រេចហើយ ក្នុងការទទួលបដិសណ្ឋារកិច្ចដ៏កក់ក្តៅ។ ប្រជាពលរដ្ឋចិនដែលកាន់លិខិតឆ្លងដែន PRC អាចចូលមកកម្ពុជាដោយមិនចាំបាច់ស្នើសុំទិដ្ឋាការ ក្នុងអំឡុងពេលសាកល្បងចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ និងអាចស្នាក់នៅរយៈពេល ១៤ថ្ងៃ ព្រមទាំងអាចចូលចេញបានច្រើនដង។ ក្នុងឱកាសផ្តល់បទសម្ភាសដល់សារព័ត៌មានចិនល្បីៗ ទាំងនៅក្នុងប្រទេសកម្ពុជា និងនៅប្រទេសចិនជាង ១១ស្ថាប័ន លោក ហួត ហាក់ រដ្ឋមន្រ្តីទេសចរណ៍ បានគូសបញ្ជាក់ថា…

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ៖ មកទល់នឹងពេលនេះយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ទទួលបានថវិកាបរិច្ចាគសរុបប្រមាណ ៥,៦លានដុល្លារ

(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្ដិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានបញ្ជាក់ឱ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានថវិកាសរុបប្រមាណ ៥,៦លានដុល្លារអាមេរិក ពីសប្បុរសជនជាង១៥ម៉ឺននាក់ ក្នុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»។ ការថ្លែងបញ្ជាក់របស់លោកជំទាវបណ្ឌិតធ្វើឡើងនៅក្នុងឱកាស អញ្ជើញសំណេះសំណាលជាមួយគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូពេទ្យ បុគ្គលិកនៃមន្ទីរពេទ្យគន្ធបុប្ផា និងអាព្យាបាលកុមារ និងពិធីប្រគល់-ទទួលថវិកាបរិច្ចាគ ចំនួន ១លានដុល្លារអាមេរិក ពីក្រុមហ៊ុន ជីប ម៉ុង។ លោកជំទាវបណ្ឌិតបន្តថា…