ព័ត៌មានជាតិ

  យោងតាមព័ត៌មានបឋមនៃក្រុមប្រតិបត្តិការចុះឆែកឆេរ​ នៅសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦​ បានឲ្យដឹងថា ឃ្លាំងខាងលើនេះត្រូវបានប្រើប្រាស់ជាកន្លែងស្តុកសាច់បង្កកក្នុងបរិមាណច្រើនរហូតដល់រាប់រយតោនក្នុងមួយថ្ងៃ ដោយមានម្ចាស់អាជីវកម្មជាច្រើននាក់រួមគ្នាជួលកន្លែងសម្រាប់រក្សាទុកទំនិញរបស់ខ្លួន ហើយបន្តចែកចាយទៅកាន់ទីផ្សារនានាក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្ត។ ទោះជាយ៉ាងនេះក៏ដោយ​ មន្ត្រីជំនាញនៅមិនទាន់បញ្ជាក់ជាផ្លូវការនៅឡើយទេថា សាច់បង្កកដែលស្តុកទុកនៅក្នុងឃ្លាំងដ៏ធំនេះ ពិតជាត្រូវបាននាំចូលពីប្រទេសថៃ ឬពីប្រភពណា និងមានឯកសារច្បាប់ត្រឹមត្រូវ ឬមានភាពមិនប្រក្រតីណាមួយដែរ។
កម្លាំងចំរុះគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌឫស្សីកែវ ដឹកនាំដោយ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ នៅល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦នេះ បានចុះត្រួតពិនិត្យឃ្លាំងស្តុកសាច់បង្កក រួមមានដូចជាប្រហិតសាច់ក្ដាម សាច់គោ សាច់បង្កង ជាដើម ដែលទីតាំងដ៏ធំនេះស្ថិតក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ...
នៅថ្ងៃទី១០ ខែមិថុនា អ្នកវិនិយោគទុនចិន និងតំណាងសមាគមចិននៅតាមបណ្តាប្រទេសជុំវិញពិភពលោក ប្រមាណជាង២០០នាក់ បានចាប់ផ្តើមនាំគ្នាអញ្ជើញមកដល់ប្រទេសកម្ពុជាជាបណ្តើរៗ ដើម្បីចូលរួមកិច្ចប្រជុំពិភាក្សាការងារត្រៀមរៀបចំមហាសន្និបាតធុរកិច្ចចិនទៀជីវពិភពលោក ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅនៅក្នុងខែធ្នូនេះ។ ឧកញ៉ា ឆារស៍ វ៉ាន់ ទីប្រឹក្សាសមាគមសម្ព័ន្ធខ្មែរចិន នៅកម្ពុជា បានថ្លែងប្រាប់នៅថ្ងៃទី១០ ខែមិថុនានេះថា នៅថ្ងៃនេះ...
ភ្នំពេញ៖ ឯកឧត្តម មឺស៊ុត អូស្កាន (Mesut Özcan) ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋតួកគីយ៉េ (Turkey) ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសជួបសំណេះសំណាលជាមួយ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នារសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ នៅនាទីស្តីការក្រសួងបរិស្ថាន...
ភ្នំពេញ ៖ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំមន្ត្រីជំនាញរដ្ឋបាលរាជធានី មន្ត្រីនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌចំនួន៦ចុះពិនិត្យមើលលទ្ធផលស្ដារប្រឡាយជាច្រើនខ្សែនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលបានដាក់ឲ្យខណ្ឌនីមួយៗអនុវត្តកន្លងមក និងពិនិត្យស្ថានីយបូមទឹកលូ៥ ក្នុងខណ្ឌមានជ័យ និងស្ថានីយបូមទឹកបឹងតាម៉ាត ក្នុងខណ្ឌដង្កោ...
សម្ដេចតេជោជំរុញឱ្យភាគីថៃគោរពកិច្ចព្រមព្រៀងឈប់បាញ់ និងចុះកំណត់ខណ្ឌសីមាព្រំដែនឱ្យបានឆាប់បំផុត ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា ជំរុញឱ្យភាគីថៃគោរពកិច្ចព្រមព្រៀងនៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ជាពិសេសចំណុចទី៣ ដែលបានឯកភាពគ្នាប្រគល់ភារកិច្ចឱ្យក្រុមការងារវាស់វែង JBC ចុះកំណត់ខណ្ឌសីមាព្រំដែនឱ្យបានឆាប់បំផុត ជាពិសេសនៅកន្លែងដែលរងផលប៉ះពាល់ និងដែលមានប្រជាជនស៊ីវិលរស់នៅ។ សម្តេចតេជោ...
  នារសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី Izumi Nakamitsu អគ្គលេខាធិការរងអង្គការសហប្រជាជាតិ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣...
សហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារ ៩មិថុនា សប្ដាហ៍នេះ បានចាប់ផ្តើមការវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់បន្ទាប់ពីប្រធានាធិបតី Donald Trump បាននិយាយថា ទីក្រុងតេអេរ៉ង់ បានបាញ់ទម្លាក់ឧទ្ធម្ភាគចក្រប្រយុទ្ធ Apache របស់សហរដ្ឋអាមេរិកនៅក្នុងច្រកសមុទ្រ Hormuz ដែលធ្វើឲ្យមានការសង្ស័យកាន់តែខ្លាំងលើកិច្ចព្រមព្រៀងសន្តិភាពដែលអាចកើតមាន និងធ្វើឱ្យបទឈប់បាញ់ដ៏ផុយស្រួយកាន់តែតានតឹង។ លោក Trump បានប្រាប់ទូរទស្សន៍...
ក្នុងឱកាសថ្លែងសុន្ទរកថាក្នុងពិធីបើកវេទិកាអនាគតរបស់អាស៊ានលើកទី៣ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងហាណូយ ប្រទេសវៀតណាម, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ជាថ្មីថា ព្រំដែន និងអធិបតេយ្យភាពកម្ពុជាដាច់ខាតមិនត្រូវបានកែប្រែដោយការប្រើកម្លាំងឡើយ ឬតាមរយៈការបង្កើតអង្គហេតុសម្រេចលើដីជាក់ស្ដែង (faits accomplis)ខណៈមកដល់ពេលនេះ...
(ភ្នំពេញ)៖ ឯកឧត្តម ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦នេះ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដោយវត្តមានចូលរួមពីលោក លោកស្រី អភិបាលរងរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង...