អភិបាលរាជធានីភ្នំពេញ បន្តជំរុញយ៉ាងម៉ឺងមាត់ ឱ្យអាជ្ញាធរខណ្ឌទាំង១៤ បំពេញការងារព្រមៗគ្នា ដោយប្ដេជ្ញាថា លុបបំបាត់បទល្មើស Online Scams ឱ្យអស់
(ភ្នំពេញ)៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់របស់ ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យតាមទីតាំងសង្ស័យ ប្រព្រឹត្តបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ចំនួន ៨២ទីតាំង រកឃើញជនបរទេសស្នាក់នៅចំនួន ៤៧៨នាក់ ក្នុងនោះ ជនបរទេសពុំមានលិខិតឆ្លងដែនចំនួន១០នាក់។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ក្រុមការងារ មិនបានឃើញបទល្មើសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានោះឡើយ។ នេះបើតាមលោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនាព្រឹកថ្ងៃទី៣…
